• 2018-06-13 23:40:06
  • ប្រវត្តិ​​

PSG ត្រូវ​លក់​កីឡាករ​ម្នាក់​​តម្លៃ​៦០​លាន​អឺរ៉ូ​ចុង​ខែ​នេះ​ព្រោះ​​ច្បាប់​មួយ​របស់​ UEFA

  • 2018-06-13 23:40:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paris St-Germain ដាច់​ខាត​ត្រូវ​លក់​កីឡាករ​ម្នាក់​ចេញ​ដែល​មាន​តម្លៃ​៦០​លាន​អឺរ៉ូ​ឲ្យ​បាន​នៅ​ចុង​ខែ​មិថុនា​នេះ​បើ​ចង់​រួច​ផុត​ពី​ការ​ពិន័យ។

ការ​តម្រូវ​ដូច្នេះ​ដោយ​សារ​ច្បាប់​តុល្យភាព​ហិរញ្ញវត្ថុ​ ហៅ​កាត់​ FFP មិន​អនុញ្ញាត​ឲ្យ​ក្លឹប​បាល់ទាត់​អាជីព​ណា​ចាយ​លុយ​ច្រើន​ហួសហេតុ​ពេក​ទេ​ព្រោះ​វា​អយុត្តិធម៌​សម្រាប់​ក្លឹប​តូចៗ​ដែល​មាន​ធនធាន​ហិរញ្ញវត្ថុ​មិន​រឹងមាំ។​

សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប​ហៅ​កាត់​ UEFA បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ការ​ដោះដូរ​កីឡាករ​របស់​ PSG បន្ទាប់​ពី​ក្លឹប​នេះ​បាន​ចំណាយ​លុយ​ ២២២​លាន​អឺរ៉ូ​ទិញ​​ Neymar និង​ជាង​១០០​លាន​អឺរ៉ូ​ផ្សេង​ទៀត​ទិញ​Kylian Mbappe។

​ច្បាប់​តុល្យភាព​ហិរញ្ញវត្ថុ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៣​ដោយ​ស្ថាប័ន​ក្បាល​ម៉ាស៊ីន​បាល់ទាត់​ទ្វីប​អឺរ៉ុប​តម្រូវ​ឲ្យ​ក្លឹប​នីមួយ​ៗ​មាន​ការ​ចំណាយ​ និង​ចំណូល​ស្មើ​គ្នា។​

មាន​ក្លឹប​ជា​ច្រើន​ធ្លាប់​រង​គ្រោះ​ដោយ​សារ​ច្បាប់​នេះ​នា​ពេល​កន្លង​មក​ដូចជា Galatasaray របស់​ទួរគី​ត្រូវ​ពិន័យ​ ៦​លាន​អឺរ៉ូ​ និង​មាន​ពេល​ដល់​ឆ្នាំ​២០២២​ដើម្បី​ធ្វើ​ឲ្យ​ចំណូល​ចំណាយ​លើ​ការ​ដោះដូរ​មាន​ភាព​ស្មើ​គ្នា​ឡើង​វិញ​។ Marseille របស់​បារាំង​ និង​ Maccabi Tel Aviv របស់​អ៊ីស្រាអែល​សុទ្ធ​តែ​ត្រូវ​ពិន័យ​លើ​មូលហេតុ​ដូចគ្នា​នេះ៕

ប្រភព៖ BBC ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់