• 2018-06-13 07:27:10
  • បាល់ទះ

​ក្រុម​បាល់ទះ​ វិសាខា ​​នឹង​ទៅ​លេង​​ពាន​​កាន់​តែ​​ធំ​ជាង​មុន​នៅ​ថៃ​ចុង​ខែ​នេះ

  • 2018-06-13 07:27:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទះ ​វិសាខា នឹង​ទៅ​លេង​ពាន​កម្រិត A ​នៅ​ថៃ​ចុង​ខែ​នេះ​ ដែល​ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៨ នៅ​ទឹក​ដី​ថៃ។

លោក សាន សុក្រិត (កណ្ដាល)

​​លោក សាន សុក្រិត គ្រូ​បង្វឹក​ក្រុម​បាល់ទះ​វិសាខា​បាន​ឲ្យ​ដឹង​ថា ក្រុម​របស់​លោក​ទទួល​បាន​ការ​អញ្ជើញ​​ឲ្យ​ទៅ​លេង​ពាន​ក្រិត​ A នេះ​ ដោយ​សារ​​ក្រុម​របស់​ខ្លួន​បាន​​​ឈ្នះ​ពាន​កម្រិត B កាល​ពី​ខែ​មុន។ ពាន​នេះ​មាន​ក្រុម​ធំៗ​ កម្រិត A ​របស់​ថៃ​ចំនួន ៤ ក្រុម​ និង​ក្រុម​មក​ពី​អូស្ត្រាលី​មួយ​ក្រុម។

​លោក​បញ្ជាក់​ថា ពេល​នេះ​លោក​កំពុង​រៀប​ចំ​ឯក​សារ​ ​ដើម្បី​ទៅ​លេង​ពាន​នេះ។ ​​ចំពោះ​ពេល​វេលា​ចេញ​ដំណើរ​ទៅ​នោះ​ គឺ​មិន​ទាន់​ប្រាកដ​ឡើយ។ ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ក្រុម​បាល់ទះ​វិសាខា​ទើប​តែ​បាន​គ្រង​​ជើង​ឯក​ពាន​កីឡាករ​ជាតិ​លើក​ទី​២ ​ហើយ​មុន​ពេល​គ្រង​ជើង​ឯក​កីឡា​ជាតិ​ ក្រុម​​នេះ​ក៏​បាន​គ្រង​ជើង​ឯក​ពាន​កម្រិត B នៃ​ព្រឹត្តិការណ៍ Volleyball Tournament "Sealect Tuna" the Winner of Thailand របស់​ថៃ​កាល​ពី​ខែ​ឧសភា ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់