- 2018-06-13 04:08:06
- ព័ត៌មាន
Mbappe រងរបួសបង្កក្ដីបារម្ភសម្រាប់ជម្រើសជាតិបារាំង
- 2018-06-13 04:08:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mbappe រងរបួសបង្កក្ដីបារម្ភសម្រាប់ជម្រើសជាតិបារាំង
ចន្លោះមិនឃើញ
Kylian Mbappe បានរងរបួសកាលពីថ្ងៃម្សិលមិញធ្វើឲ្យបារាំងកើតក្ដីបារម្ភស្របពេលព្រឹត្តិការណ៍ World Cup កាន់តែខិតជិតមែនទែនហើយ។
ខ្សែប្រយុទ្ធឆ្នើមវ័យ១៩ឆ្នាំមានបញ្ហាក.ជើងអំឡុងពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិក្រោយប៉ះទង្គិចជាមួយមិត្តរួមក្រុមកីឡាករ Adil Rami។ ក្រុមលោក Didier Deschamps បានបោះជុំរុំហ្វឹកហាត់នៅកីឡដ្ឋានGlebovets មុនពេលបារាំងបើកឆាកប៉ះអូស្ត្រាលីក្នុងពូល C នៅថ្ងៃសៅរ៍។
មិនទាន់មានព័ត៌មានច្បាស់លាស់ណាមួយបញ្ជាក់ថា Mbappe នឹងមានរបួសធ្ងន់ធ្ងរឬអត់ទេ ប៉ុន្តែរូបភាពដែលថតបានដោយអ្នកសារព័ត៌មានបង្ហាញពីសកម្មភាពដេកដួលរបស់ខ្សែប្រយុទ្ធមកពីក្រុម Paris Saint-Germain ហាក់ឈឺចាប់ខ្លាំង ដោយបានដើរចេញពីទីលានហ្វឹកហាត់នៅប៉ុន្មាននាទីបន្ទាប់។
យ៉ាងណាសាមីខ្លួនបានបង្ហោះលើគណនី Twitter ថា ខ្លួនមិនមានបញ្ហាធ្ងន់ធ្ងរទេគ្រាន់ជាការប៉ះគ្នាធម្មតាពេលហ្វឹកហាត់ប៉ុណ្ណោះ៕