• 2018-06-13 02:52:41
  • ប្រដាល់

រិន សារ័ត្ន​ រៀប​រាប់​ពី​សមត្ថភាព​​ដៃ​គូ​ដែល​ត្រូវ​​ប៉ះ​គ្នា​នៅ​ម៉ាកាវ​ខាង​មុខ​នេះ

  • 2018-06-13 02:52:41
  • ចំនួនមតិ

ចន្លោះមិនឃើញ

អ្នក​លេង​​គុន​ខ្មែរ​ និង​ MMA របស់​កម្ពុជា រិន សារ័ត្ន បាន​កំពុង​សិក្សា​ស្វែង​យល់​​​ពី​កីឡាករ​ Mario Satya Wirawan រយៈ​វីដេអូ​ឃ្លីប​តាម ​Youtube ដែល​រូប​គេ​ត្រូវ​​ប៉ះ​​​គ្នា​នា​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៨​ខាង​មុខ​នេះ​​កោះ​​ម៉ាកាវ នៃ​ប្រទេស​ចិន។​

កីឡាករ រិន​ សារ័ត្ន​

រិន​ សារ័ត្ន​ បាន​​ប្រាប់​ថា​ Mario Satya Wirawan​ ជា​កីឡាករ​​ឥណ្ឌូណេស៊ី​​មាន​សមត្ថភាព​ល្អ​​​ប្រហាក់​ប្រហែល​​នឹង​​​សមត្ថភាព​របស់​ខ្លួន​​ដែរ។​ និយាយ​ជា​រួម​ រូប​គេ​អាច​ស៊ីសង​គ្នា​បាន​​ដែល​​​ខុស​ពី​ដៃគូ​​ប្រកួត​​មុន​ៗ​ ដែល​​សុទ្ធ​តែ​​ល្អ​ខ្លាំង​ និង​មិន​អាច​ស្វែង​រក​​​ជ័យជម្នះ​បាន។​

អ្នក​ប្រដាល់​របស់​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា​ Mario មិន​​ពូកែ​​​ជំហរ​វ៉ៃ​សេរី​នោះ​ទេ​ ប៉ុន្តែ​ក្បាច់​ក្រោម​ដូច​ជា​អោប និង​ឃ្លេ​​ល្អ​ជាង​​​ស្នៀត​ប្រដាល់​សេរី។ ដូច្នេះ​រូប​គេ​ត្រូវ​ប្រុង​ប្រ័ត្ន​ខ្ពស់​ជា​និច្ច​​ចំពោះ​ក្បាច់​ក្រោម​របស់​គេ។

រិន សារ័ត្ន​ និង​គ្រូ រាជ​

កូន​សិស្ស​លោក​គ្រូ​ ហ៊ុន​ ចាន់រាជ​ បន្ត​​ថា​ ការ​ប្រកួត​នេះ​រូប​គេ​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ ទាំង​ការ​ហ្វឹកហាត់​ និង​ស្នៀត​ប្រយុទ្ធ។​ ពេល​ចូល​ទឹក​​ទី​១​រូប​គេ​ប្រហែល​​ព្យាយាម​​​វ៉ៃ​​ទប់​ និង​ស្ទាប​ស្ទង់​​ៗ​ប៉ុណ្ណោះ​ ដើម្បី​រក្សា​​​កម្លាំង​​​វ៉ៃ​​ទឹក​ទី២និង​ទី​៣​ ហើយ​ក៏​​​អាច​នឹង​ប្រើក្បាច់​ឃ្លេច្រើនផង​ដែរ​។​

កម្មវិធីប្រកួត​នៅម៉ាកាវ

រិន​ សារ័ត្ន​ ត្រូវ​ប៉ះ​ Mario Satya Wirawan​ នា​ថ្ងៃទី២៣​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ខាង​មុខ​នៅ​​កោះ​ម៉ាកាវ​ ខណៈ​ជើង​ខ្លាំង​កម្ពុជា​ សុខ​ ធី​ ក៏​នឹង​ចេញ​ដំណើរ​ទៅ​ប្រកួត​នៅ​ទី​នោះ​ដែរ។​ កីឡាករ​ទាំង​ពីរ​នឹង​ចាក់ចេញ​ពី​កម្ពុជា​ជា​មួយ​លោក​គ្រូ​ ហ៊ុន​ ចាន់រាជ​ នា​ថ្ងៃ​ទី១៩​ មិថុនា​ ២០១៨៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់