• 2018-06-12 10:05:09
  • ប្រដាល់

ធន់​ មករា​ របូត​៣ពិន្ទុ​ ខណៈ​ ឈុត​ សេរីវណ្ណថង​ ឈ្នះ​ថៃ​ទាំង​ពិបាក​

  • 2018-06-12 10:05:09
  • ចំនួនមតិ

ចន្លោះមិនឃើញ

កីឡាករ​គុន​ខ្មែរ​កំពុង​លេចធ្លោ​ទម្ងន់​ ៥៧​គីឡូក្រាម​ ធន់​ មករា​ មិន​អាច​រក​៣ពិន្ទុ​បាន​ឡើយ​ នា​វគ្គសន្សំ​ពិន្ទុ​ដំបូង​ ខណៈ​ម្ចាស់​មេដាយ​ប្រាក់​កីឡា​ជាតិ​លើក​ទី២​ ឈុត​ សេរីវណ្ណថង​ ឈ្នះ​ថៃ​ប៉ុន្តែ​ក៏​មិន​ស្រូល​ប៉ុន្មាន​ដែរ។​

ធន់ មករា ក្រហម

ធន់​ មករា​ មើល​ឃើញ​ថា​ល្អ​នៅ​ពេល​ចាប់​ផ្ដើម​ប្រកួត​ប៉ុន្មាន​ទឹក​ដំបូង​ ពោល​គឺ​វ៉ៃ​ដោយ​បច្ចេកទេស​មួយៗ។​ កីឡាករ​ថៃ​ Theap Kao​ ក៏​ល្អ​ដែរ​ មិន​បណ្ដោយ​ឲ្យ​អ្នក​ប្រដាល់​កម្ពុជា​វ៉ៃ​ចូល​ស្រួលៗ​ឡើយ​ តែងតែ​ទាត់​បក​មក​វិញ​ និង​កណ្ដាប់ដៃ​ចេញ​ជា​រើយៗ​ដែរ​ ជា​ហេតុ​ធ្វើ​ឲ្យ​ មករា​ ពិបាក​ក្នុង​ការ​វ៉ៃ​យក​ពិន្ទុ។​ ដោយ​ក្បាច់​ពែ​ផ្ដួល​របស់​ថៃ​ល្អ​ ធ្វើ​ឲ្យ​កីឡាករ​កម្ពុជា​ខាង​លើ​នេះ​អស់​កម្លាំង​ បាន​ត្រឹម​វ៉ៃ​តប់​ៗ​ប៉ុណ្ណោះ​ទឹក​ទី៤​ -៥។​

ធន់ មករា ក្រហម

ចំណែក​ ឈុត​ សេរីវណ្ណថង​ វិញ​ក៏​ត្រូវ​ប៉ះ​អ្នក​ប្រដាល់​ថៃ​រឹងមាំ​ម្នាក់​ដែរ​ ទោះ​ជា​អ្នក​ប្រដាល់​កម្ពុជា​រូប​គេ​ព្យាយាម​ទាត់​ខ្លាំង​ៗ​ក៏​ដោយ​ និង​ចេញ​កណ្ដាប់​ដៃ​ រួម​ទាំង​កែង​ក្ដី​មិន​នៅ​តែ​មិន​អី​ដដែល។​ ដោយ​សារ​តែ​ វណ្ណថង​ វ៉ៃ​សន្សំ​ពិន្ទុ​បាន​ច្រើន​ជា​ហេតុ​ធ្វើ​ឲ្យ​​គេ​ទទួល​បាន​ជ័យជម្នះ​នា​ប្រកួត​ថ្ងៃសៅរ៍​នោះ​តែ​ម្ដង​ទៅ។​

ឈុត សេរីវណ្ណថង​ ពេលឈ្នះថៃ

រំលឹក​ដែរ​ថា​ ធន់​ មករា​ ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ Theap Kao​ និង​ ឈុត​ សេរីវណ្ណថង​ ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ​ Phich Yaksur​ នៃ​ជំនួប​ដំបូង​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ នា​កម្មវិធី​ខ្សែក្រវាត់​ខារ៉ាបាវ​របស់​សង្វៀន​ អាស៊ីអាគ្នេយ៍​ កាល​ពី​ថ្ងៃសៅរ៍​ ទី៩​ ខែ​មិថុនា​ ២០១៨៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់