• 2018-06-12 01:52:15
  • បាល់ទះ

គ្រូ​មហា​ផ្ទៃ​ថា បើ​មាន​អ្នក​លើក​ល្អ​ នៅ​ខ្មែរ​មិន​ងាយ​មាន​ក្រុម​ណា​ឈ្នះ​ក្រុម​ខ្លួន​

  • 2018-06-12 01:52:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក អ៊ូ សុផល គ្រូ​បង្វឹក​បាល់ទះ​របស់​ក្រុម​​ក្រសួង​​មហា​ផ្ទះ​អះអាង​ថា ក្រុម​​របស់​ខ្លួន​មាន​ស្មាត់​ល្អ​ៗ ប៉ុន្តែ​ស្ទើរ​ដៃ​ប៉ះ​សេ (អ្នក​លើក​បាល់​)។

​គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​ច្រើន​ជំនាន់​មក​ហើយ ពោល​តាំង​ពី​ជំនាន់​លោក​នៅ​ជា​កីឡាករ​របស់​ក្រសួង​មហាផ្ទៃ​ គឺ​​គ្មាន​អ្នក​លើក​បាល់​ល្អ​ដូច​​ក្លឹប​ផ្សេង​ៗ​ឡើយ។ លោក​ថា ក្រសួង​មហា​ផ្ទៃ​បើ​មាន​អ្នក​លើក​ល្អ​តែ​ម្នាក់​​វិញ ​ក្លឹប​នៅ​ក្នុង​ស្រុក​​កម្រ​​មាន​ក្រុម​ណា​អាច​លេង​ឈ្នះ​ណាស់​។

​មហា​ផ្ទៃ​ធ្វើ​មិន​សូវ​បាន​ល្អ​ដោយ​សារ​អ្នក​លើក​បាល់​មិន​នឹង​ ដែល​​ធ្វើ​ឲ្យ​បាត់​បង់​ជំហរ​ស្មាត់​។ ​លោក​ថា សូម្បី​ការ​ប្រកួត​កីឡា​ជាតិ​​ដែល​បាន​​ប្រកួត​កន្លង​ទៅ​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​គឺ​ស្ទើរ​ប៉ះ​សេ​ខ្លាំង ទើប​បណ្ដាល​ឲ្យ​ចាញ់​​វិសាខា​។

​ក្រុម​បាល់ទះ​ក្រសួង​មហាផ្ទៃ​ ទទួល​បាន​ជើង​ឯក​រង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​​លើក​​ទី​២ ឆ្នាំ​២០១៨ ដោយ​ចាញ់​វិសាខា​ក្នុង​លទ្ធផល​ ៣-១៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់