• 2018-06-12 01:22:41
  • បាល់ទាត់

Hazard ​របួស ​ធ្វើ​ឱ្យ​បែលហ្សិក​ពិបាក​ចិត្ត​ទៅ World Cup

  • 2018-06-12 01:22:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Eden Hazard ​រង​របួស​ជើង​របស់​ខ្លួន ​អំឡុង​ពេល​លេង​ប្រកួត​មិត្តភាពឈ្នះ​ក្រុម​កូស្ដារីកា ​៤-១ ​កាល​ពី​យប់មិញ​នេះ។

Bryan Ruiz ​រក​គ្រាប់​បាល់​បាន​មុន​ឱ្យ​ក្រុម​កូស្តារីកា ​ត្រឹម​នាទី​២៤ ប៉ុន្តែ​៧​នាទី​ក្រោយ​មក ​Mertens ​រក​បាន​គ្រាប់​បាល់​ស្មើ​វិញ​ឱ្យ​ក្រុម​បែលហ្សិក។ ​មុន​ចប់​តង់​ទី​១ Lukaku ​ខ្សែ​ប្រយុទ្ធ​មាឌ​ធំ​រក​បាន​១​គ្រាប់​ទៀត ដើម្បី​នាំ​មុខ​ក្រុម​កូស្តារីកា។ ចូល​ដល់​​តង់​ទី​២ ​Lukaku ​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល ​ដោយ​ត្រឹម​នាទី​៥០ ​រូបគេ​រក​បាន​១​គ្រាប់​ទៀត មុន​ពេល​ដែល Batshuayi ​ថែម​គ្រាប់​ទី​៤​នៅ​នាទី​៦៤។

យ៉ាងណាមិញ ​នៅ​យប់មិញ​នេះ​ដែរ ​ខ្សែ​បម្រើ​ឆ្នើម Hazard ​លេង​បាន​ត្រឹម​៧០​នាទី​ប៉ុណ្ណោះ ក៏​ត្រូវ​ប្ដូរ​ចេញ ដោយសារ​តែ​រូបគេ​មាន​អារម្មណ៍​ឈឺ​ជើង។ ​រឿង​នេះ​បាន​ធ្វើ​ឱ្យ​គ្រូ​បង្វឹក​បែលហ្សិក​មាន​ក្ដី​បារម្ភ​ច្រើន ត្បិត​អី​ព្រឹត្តិការណ៍ World Cup ​នឹង​ឈាន​ចូល​មក​ដល់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ហើយ។

លោក Roberto Martinez ​គ្រូ​បង្វឹក​ក្រុម​បែលហ្សិក​បាន​និយាយ​ថា​ Hazard ​ឈឺ​ជើង​បន្តិច ប៉ុន្តែ​ប្រហែល​ជា​មិន​ធ្ងន់ធ្ងរ​នោះ​ទេ។ ក្រុមគ្រូពេទ្យ​បាន​ផ្ដល់​សញ្ជាវិជ្ជមាន​ដល់​ក្រុម។ ដូច្នេះ​រំពឹង​ថា​អ្វីគ្រប់យ៉ាង​នឹង​ល្អ ​ដើម្បី​ត្រៀម​ទៅ​លេង​នៅ World Cup 2018 ​នៅ​ប្រទេសរុស្ស៊ីុ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់