• 2018-06-11 08:42:04
  • កីឡា​ផ្សេង​ៗ

កីឡាករ​ឆ្នើម​ យ៉ាន់ ពិសី ឈ្នះ​ជើងឯក​​ពូល C ​ការ​ប្រកួត​កីឡា​ប្រណាំង​សេះ​ខែ​នេះ

  • 2018-06-11 08:42:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

យ៉ាន់ ពិសី ​បាន​ឈ្នះ​ជើង​ឯក​ពីរ​ពូល​ឯ​ណោះ ​ក្នុង​ការ​ប្រកួត​ប្រណាំង​សេះ​ខែ​មិថុនា​នេះ ​នា​ព្រឹត្តិការណ៍​ប្រណាំង​សេះ​ដណ្តើម​ពាន​រង្វាន់​ Smart Land and Home ​រដូវកាលទី៣ ឆ្នាំ ២០១៨។

យ៉ាន់ ពិសី ​ជា​កីឡាករ​ឆ្នើម​ម្នាក់​ដែល​តែង​តែ​ឈ្នះ​ជើង​ឯក​ស្ទើរ​រៀង​រាល់​ខែ​ទៅ​ហើយ ​ពោល​គឺ​ នៅ​​ខែ​មិថុនា​នេះ ​រូបគេ​នៅ​តែ​អាច​រក្សា​ជើង​ឯក​ក្នុង​ពូល​C ​ដែល​ដដែល។ ក្នុង​ពូល​នេះ រូបគេ​បញ្ជា​សេះ​ឈ្មោះ​ NAVARA ​កម្ពស់​ ១,៤៥​ម៉ែត្រ​។ ខណៈ​ពូល​ C ​នេះ​ដែរ ​ចំណាត់​ថ្នាក់​លេខ​២ ​ដណ្តើម​បាន​ ដោយ​សេះ​ឈ្មោះ​ KK បញ្ជា​ដោយ​កីឡាករ​ លាស់ ម៉ាណ​ និង​លេខ​៣​ ដណ្តើម​បាន​ដោយ​សេះ​ឈ្មោះ​អាឆ្លាម បញ្ជា​ដោយ​កីឡាករ ​នាក់ ម៉ៅ ។

ចំពោះ​ពូល D ​វិញ ​អ្នក​ឈ្នះ​ជើង​ឯក​គឺ​កីឡាករ ជន ស៊ីផា ​ដែល​បញ្ជា​សេះ​ឈ្មោះ​ប្រុស​ប៉ាវ ​ខណៈ​ចំណាត់​ថ្នាក់​លេខ​២ ​បាន​ទៅ​លើ​សេះ​ឈ្មោះ​ អារ៉េ បញ្ជា​ដោយ​កីឡាករ ​យ៉ាន់ ពិសី និង​ចំណាត់​ថ្នាក់ លេខ​៣ ​បាន​ទៅ​លើ​សេះ​ឈ្មោះ ​អាចេត ​បញ្ជា​ដោយ​កីឡាករ​ ម៉ាក់ បុរី ។ ​សេះ​ជ័យ​លាភី​ទាំង​៣ក្បាល​នេះ​ មាន​កម្ពស់​ ១,៣៧ ​ម៉ែត្រ ​ដូច​ៗ​គ្នា។

ព្រឹត្តិការណ៍កីឡាប្រណាំងសេះល្បឿន ដណ្តើមពានរង្វាន់ Smart Land and Home ​នៅ​ 7NG ​បាន​ដំណើរ​ការប្រកួត​ជារៀងរាល់ខែចំនួន​៣រដូវកាលហើយ​។ ដោយ​ក្នុង​គោលដៅ​បំផុស និង​ បង្កើន​បច្ចេកទេស​កីឡាករ និង​សេះ​ឲ្យ​មាន​គុណភាព​ខ្ពស់ៗ​ ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​ លើក​ទី​៣២​ នា​ឆ្នាំ​ ២០២៣ ​ខាង​មុខ៕

រូបភាព៖ ផ្ដល់ឱ្យ

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់