• 2018-06-09 04:48:00
  • បាល់ទាត់

អបអរ អាល្លឺម៉ង់​រក​ផ្លូវ​ឈ្នះ​ឃើញ​ហើយ ប៉ះ​អារ៉ាប៊ីសាអ៊ូឌីត​យប់មិញ

  • 2018-06-09 04:48:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ​ទើប​តែ​រក​ឃើញ​ជ័យជម្នះ​វិញ ​កាល​ពី​យប់មិញ​នេះ ​ដោយ​យក​ឈ្នះ​លើ​ក្រុម​អារ៉ាប៊ីសាអ៊ូឌីត ​ក្នុង​លទ្ធផល ២-១ ​នា​ប្រកួត​មិត្តភាព​មុន​ទៅ World Cup ​នៅ​រុស្ស៊ី។

អាល្លឺម៉ង់ ខកខាន​ទទួល​ជ័យជម្នះ​អស់​រយៈ​ពេល​៨​ខែ​មក​ហើយ ​ពោល​គឺ​​តាំង​ពី​ចុង​ឆ្នាំ​២០១៧​មក ​ពួកគេ​លេង​មិន​ដែល​ឈ្នះ​នោះ​ទេ ភាគ​ច្រើន​គឺ​បាន​ត្រឹម​ស្មើ​ប៉ុណ្ណោះ។ ស្រប​ពេល​ដែល​ឈ្នះ​យប់មិញ​នេះ ​គឺ​បាន​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​ខាង​អារ៉ាប៊ីសាអ៊ូឌីត ​១​គ្រាប់​ទៀត ​ខំ​អី​អាច​នឹង​ពិបាក​ក្នុង​ការ​យក​ឈ្នះ​លើ​ក្រុម​នៅ​នៅ​អាស៊ី​ជាក់​ជា​មិន​ខាន។ គ្រាប់​បាល់​របស់​អាល្លឺម៉ង់ កើត​ឡើង​នៅ​នាទី៨ និង​ ៤៣ មុន​អារ៉ាប៊ីសាអ៊ូឌីត វាយ​បក​បាន១​គ្រាប់​នៅ​នាទី ៨៤។

ក្រុម​ការពារ​តំណែង​ជើង​ឯក​មួយ​នេះ ​ស្ថិត​ក្នុង​ពូល ​មិន​សូវ​ពិបាក​នោះ​ទេ​នៅ World Cup ​ប្រទេស​រុស្ស៊ី ពោល​គឺ​នៅ​ជាមួយ​ក្រុម​មិចសិកូ ​ស៊ុយអែន ​និង​កូរ៉េ​ខាង​ត្បូង៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់