• 2018-06-08 07:33:38
  • វិភាគ

ប្រព័ន្ធ​លេង​១១​នាក់​ដំបូង​ ៣​ផ្សេង​គ្នា​ដែល​អាហ្សង់ទីន​អាច​ប្រើ​នៅ​ World Cup

  • 2018-06-08 07:33:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អាហ្សង់ទីន​គឺជា​បេក្ខភាព​ក្រុម​មួយ​ដែល​គេ​រំពឹង​ថា​អាច​ឈ្នះ​ World Cup ២០១៨​នេះ​ជាមួយ​ប្រេស៊ីល​, អេស្ប៉ាញ​ និង​អាល្លឺម៉ង់។

ក្រុម​ប្រជុំ​ដោយ​កីឡាករ​ខ្លាំង​ៗ​ និង​សំបូរ​បទ​ពិសោធន៍​មួយ​នេះ​បាន​ខកខាន​លើក​ពាន​កាល​ពី​ឆ្នាំ​២០១៤​ក្រោយ​ចាញ់​អាល្លឺម៉ង់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។ យ៉ាង​ណា​អាហ្សង់ទីន​នឹង​ប្រឹងប្រែង​លើស​ពី​អ្វី​ដែល​ពួកគេ​ធ្លាប់​ធ្វើ​ដើម្បី​ក្លាយ​ជា​ជើង​ឯក​ដូច​ដែល​ប្រធាន​ក្រុម​ Lionel Messi ធ្លាប់​និយាយ​ថា​ World Cup លើក​នេះ​អាច​ជា​ឱកាស​ឈ្នះ​ពាន​​ចុង​ក្រោយ​សម្រាប់​កីឡាករ​មួយ​ចំនួន​ធំ​ក្នុង​ក្រុម​ដោយ​សារ​ពួកគេ​សុទ្ធ​តែ​មាន​វ័យ​ជាង​៣០​ឆ្នាំ​ទៅ​ហើយ​។

Jorge Sampaoli បាន​កោះ​ហៅ​កីឡាករ​២៣​រូប​ពី​ក្របខ័ណ្ឌ​ក្នុង​ស្រុក​ និង​​នៅ​អឺរ៉ុប​សរុប​២៣​នាក់​ ហើយ​លោក​អាច​ប្រើ​ទម្រង់​លេង​៣​ដែល​គេ​ព្យាករណ៍​ថា​មាន​ប្រសិទ្ធិភាព​សម្រាប់​អាហ្សង់ទីន​ប្រជែង​នៅ​ World Cup។ ជម្រើស​១១​នាក់​ដំបូង​នោះ​មាន​ដូចជា​ប្រព័ន្ធ ៤-១-៣-២, ប្រព័ន្ធ ៤-៣-៣ និង​ប្រព័ន្ធ​ ៤-២-៣-១៕ ​

១. ប្រព័ន្ធលេង ៤-១-៣-២

២. ប្រព័ន្ធលេង ៤-៣-៣

៣. ប្រព័ន្ធ​លេង ៤-២-៣-១

ប្រភព៖ FIFA ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់