• 2018-06-08 04:08:09
  • បាល់ទាត់

Ronaldo បោះ​បាល់​ឲ្យ​កូន​ពូជ​ Ronaldo Jr ទាត់ Bicycle Kick ចូល​ទី​យ៉ាង​ល្អ

  • 2018-06-08 04:08:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo Jr. ដែល​ជា​កូន​ប្រុស​ច្បង​របស់ Cristiano Ronaldo បាន​បង្ហាញ​សមត្ថភាព​ទាត់​បញ្ចូល​សាជាថ្មី លើ​ទីលាន​ព័រទុយហ្គាល់​លេង​ជាមួយ​អាល់ហ្សេរី​ កាល​ពីយប់​មិញ។

ក្រោយ​បញ្ចប់​ការ​ប្រកួត​ម្ចាស់​ផ្ទះ​ព័រទុយហ្គាល់​​យក​ឈ្នះ​ភ្ញៀវ ៣​ទល់​នឹង​០ ក្នុង​ទីក្រុង Lisbon កុមារា Ronaldo Jr បាន​រត់​លេង​បាល់​ជាមួយ​​មិត្តភ័ក្ដិ​លើ​ទីលាន ដោយ​ប្រើ​បច្ចេកទេស​ពិសេស​ៗ​មួយ​ចំនួន​ដូច​ជា​ Free-Kick និង​ទាត់​កោង​ចូល​មុំ​៩០​។

ត្រង់​ចំណុច​ចាប់​អារម្មណ៍​មួយ Ronaldo បាន​ចូល​លេង​ជាមួយ​កូន ហើយ​​បាន​បោះបាល់​លើ​អាកាស​ឲ្យ​កូន​ប្រុស​ទាត់ Bicycle Kick យ៉ាង​ល្អ។ ខណៈ​ក្បាច់​ទាត់​បែប​នេះ Ronaldo និង Bale ធ្លាប់​ធ្វើ​បាន​ដូច​គ្នា​ក្នុង​ពាន Champions League៕ ​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់