• 2018-06-08 04:54:31
  • ប្រដាល់

មាន​ដឹង​អត់! ​ថា​សង្វៀន​ប្រដាល់​មួយ​នៅ​រក្សា​ទម្លាប់​ប្រើ​ភ្លេ​ងឆៃយ៉ាំ​ អមកីឡាករ​វ៉ៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​?

  • 2018-06-08 04:54:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និយម​ទស្សនា​គុន​ខ្មែរ​មួយ​ចំនួន​ធំ ​ប្រហែល​ជា​នៅ​ចាំ​ហើយ​អំឡុង​ ៤​-៥​ឆ្នាំ​មុន​ មាន​សង្វៀន​ប្រដាល់​គុន​ខ្មែរ​មួយ​ចំនួន​ក្នុង​ស្រុក​​ តែងតែ​ប្រើ​ភ្លេង​សាយាំ​ដើម្បី​អបអរ​ និង​ដង្ហែរ​កីឡាករ​ដើរ​ជុំ​វិញ​សង្វៀន​រួច​ទើប​ឈប់។​ នៅ​ពេល​ដែល​កីឡាករ​សម្រាក​ឲ្យ​ទឹក ​គឺ​ភ្លេង​សាយាំ​តែងតែ​លេង​កំដរ​បរិយាកាស​ឲ្យ​អ៊ូអរ។​ ការ​លេង​បែប​នេះ​គឺ​បង្កើន​ការ​ចាប់​អារម្មណ៍​វគូផ្ដាច់​ព្រ័ត្រ​ផង​ និង​កំដរ​ការ​អបផ្សុក​របស់​អ្នក​ទស្សនា​ផង​ដែរ។​

រូបភាពថ្ងៃផ្ដាច់ព្រ័ត្រ​

តែ​ឥលូវ​ទម្លាប់​បែប​នេះ​ វា​ត្រូវ​បាន​ផ្លាស់​ប្ដូរ​បន្តិច​ម្ដងៗ​តាម​ការ​វិវឌ្ឍន៍​នៃ​ការ​ចូលចិត្ត​របស់​មនុស្ស​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ ក៏​ដូច​ជា​ការ​រីកចម្រើន​និង​រង​នៅ​ការ​សាយភាយ​ពី​វប្បធម៍​បរទេស​ផង​ដែរ​ ប៉ុន្តែ​មិន​ទាំង​នោះ​ទេ​ ពោល​ថ្មីៗ​នេះ​ គេ​ឃើញ​មាន​សង្វៀន​ប៉ុស្តិ៍លេខ៥​ នៅ​រក្សា​ការ​ប្រើ​ភ្លេង​សាយាំ​សម្រាប់​ដង្ហែរ​កីឡាករ​ដដែល។​

ការ​ប្រើ​វង្សភ្លេង​ខាង​លើ​នេះ​ ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​ TV5​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៣​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ រវាង​អ្នក​ប្រដាល់​ ធន់​ មករា​ និង​ លន​ បញ្ញា៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់