- 2018-06-08 01:15:36
- វិភាគ
តោកំណាចអង់គ្លេសសង្ឃឹម៤%ក្លាយជាជើងឯក World Cup
- 2018-06-08 01:15:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោកំណាចអង់គ្លេសសង្ឃឹម៤%ក្លាយជាជើងឯក World Cup
ចន្លោះមិនឃើញ
ការសិក្សាមួយបង្ហាញថាក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសមានសង្ឃឹមឈ្នះជើងឯកបាល់ទាត់ពិភពលោក ត្រឹម៤%ប៉ុណ្ណោះ។
តួលេខដែលសិក្សាដោយក្រុមហ៊ុនទិន្នន័យឈ្មោះ Gracenote បានបង្ហាញថាអង់គ្លេសមានភាគរយស្មើ បែលហ្សិក និងព័រទុយហ្គាល់ក្នុងការឈ្នះ World Cup នៅរុស្សីលើកនេះ។ Gracenote ដដែលអះអាងថា ប្រេស៊ីលជាបេក្ខភាពក្លាយជាជើងឯកមានភាគរយឈ្នះ២១% លើអេស្ប៉ាញ, អាល្លឺម៉ង់ និងអាហ្សង់ទីន ដែលស្ថិតនៅលេខរៀងបន្តបន្ទាប់។
អង់គ្លេសនឹងប៉ះ ទុយនីស៊ី, ប៉ាណាម៉ា និងបែលហ្សិកនៅពូល G ដែលមានភាគរយឡើង៧១%។ នៅវគ្គ១៦ក្រុមអង់គ្លេសអាចប៉ះ ប៉ូឡូញ, សេណេហ្គាល់, កូឡុំប៊ី ឬជប៉ុនមកពីពូល H ហើយមានភាគរយ៤១%ឡើងទៅវគ្គបន្ត។
យ៉ាងណានៅវគ្គ៨ក្រុម ម្ចាស់ជើងឯកពិភពលោក១សម័យកាលអាចប្រឈមមុខនឹង អាល្លឺម៉ង់ ឬប្រេស៊ីល ដែលមានត្រឹម១៨%ប៉ុណ្ណោះដើម្បីយកឈ្នះ។ បើឆ្លងផុតវគ្គនេះ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Gracenote ព្យាករណ៍ថាអង់គ្លេសមាន៩%ដើម្បីឡើងផ្ដាច់ព្រ័ត្រ៕