• 2018-06-06 07:57:37
  • ប្រវត្តិ​​

បើ​ប្រទេស​យូហ្គោស្លាវី​មិន​​បាត់​ពួកគេ​នឹង​មាន​ក្រុម​បាល់ទាត់​ដ៏​គ្រោះ​ថ្នាក់​មួយ​

  • 2018-06-06 07:57:37
  • ចំនួនមតិ

ចន្លោះមិនឃើញ

យូហ្គោស្លាវី​បាន​​បាត់​រូប​រាង​ទាំង​ស្រុង​ពី​ផែនទី​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​ដោយសារ​ប្រទេស​នេះ​បាន​បំបែក​ជា​រដ្ឋ​​ផ្សេងៗ​ទៀត​​។

ទង់ជាតិយូហ្គោស្លាវី​

ប្រទេស​ដែល​កកើត​ក្នុង​ឆ្នាំ​១៩១៨ បាន​រលាយ​បាត់​ទៅ​វិញ​នៅ​ឆ្នាំ​១៩៩២​ ដោយ​​សារ​សង្គ្រាម​ និង​វិបត្តិ​នយោបាយ​រ៉ាំរ៉ៃ​ ហើយ​បែងចែក​ទៅ​ជា​ ស៊ែប​, ម៉ុងតេណេហ្គ្រោ​, បូស្ន៊ី​, ក្រូអាត​, ស្លូវេនី​ និង​កូសូវ៉ូ។

យូហ្គោស្លាវី​ មាន​ប្រវត្តិ​មិន​ធម្មតា​ដែរ​ក្នុង​ការ​ប្រកួត​បាល់ទាត់​ ធ្លាប់​បាន​លេខ​៣​នៅ​ World Cup ឆ្នាំ​១៩៣០, លេខ​៤​នៅ​ឆ្នាំ​ ១៩៦២ ហើយ​លើក​ចុងក្រោយ​ដែល​ពួកគេ​លេង​ World Cup គឺ​ក្នុង​ឆ្នាំ​១៩៩០​ ដោយ​ឈាន​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ។​

យ៉ាង​ណា​ក៏​ដោយ​បើ​ យូហ្គោស្លាវី​មិន​ទាន់​រលាយ​បាត់​ ​បច្ចុប្បន្ន​ប្រទេស​នេះ​នឹង​មាន​ក្រុមជម្រើសជាតិ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​មួយ​​លេង​ World Cup នៅ​រុស្សី​។ យើង​អាច​ស្រមៃ​បាន​ដោយ​រើស​កីឡាករ​ឆ្នើម​ចេញ​ពី​ប្រទេស​៥​ខាង​លើ​ដែល​ជា​អតីត​សាធារណរដ្ឋ​សហព័ន្ធ​សង្គម​និយម​យូហ្គោស្លាវី។

ផែនទីអតីតរដ្ឋយូហ្គោស្លាវី​

១. អ្នក​ចាំទី

​Jan Oblak របស់​ក្រុម​ Atletico Madrid ​មក​ពី​ប្រទេស​ស្លូវេនី, Danijel Subašić របស់​ក្រូអាត​លេង​ឲ្យ​ Monaco និង​ Asmir Begovic របស់​បូស្ន៊ី​លេង​ឲ្យ​ Bournemouth សុទ្ធ​តែ​ជា​អ្នក​ចាំ​ទី​ឆ្នើម​ៗ​នៅ​ក្នុង​ពិភពលោក។​

២. ខ្សែ​ការពារ

Šime Vrsaljko (ក្រូអាត​/Atletico Madrid), Dejan Lovren (ក្រូអាត​/Liverpool), Stefan Savić (ម៉ុងតេណេហ្គ្រោ/Atletico Madrid), Branislav Ivanović (ស៊ែប​/Zenit Saint Petersburg), Matija Nastasić (ស៊ែប​/Schalke), Aleksandar Kolarov (ស៊ែប​/Roma) និង​ Sead Kolasinac (ប៊ូស្នី​/Arsenal) សុទ្ធតែ​ជា​ខ្សែ​ការពារ​ឆ្នើម​​ដែល​កំពុង​លេង​ឲ្យ​ក្លឹប​ធំៗ​ជុំវិញ​ទ្វីបអឺរ៉ុប។

ក្រុមជម្រើសជាតិយូហ្គោស្លាវី​

៣. ខ្សែ​បម្រើ

មិន​ខុស​ពី​ខ្សែ​ការពារ​ ងាក​មក​មើល​ខ្សែ​បម្រើ​របស់​ជម្រើស​ជាតិ​អតីត​សាធារណរដ្ឋ​​យូហ្គោស្លាវី​វិញ​ក៏​មិន​ធម្មតា​ដែរ។ Miralem Pjanić (បូស្ន៊ី​/Juventus), Ivan Rakitić (ក្រូអាត​/Barcelona), Mateo Kovačić (ក្រូអាត​/Real Madrid), Luka Modrić (ក្រូអាត​/Real Madrid), Marcelo Brozović (ក្រូអាត​/Inter Milan), Nemanja Matić (ស៊ែប​/Manchester United) និង​ Sergej Milinković-Savić (ស៊ែប​/Lazio)។

៤. ខ្សែ​ប្រយុទ្ធ

Edin Džeko របស់​បូស្នី​កំពុង​លេង​ឲ្យ​ Roma, Ivan Perišić របស់​ក្រូអាត​កំពុង​លេង​ឲ្យ​ Inter Milan និង​Mario Mandžukić របស់​ក្រូអាត​កំពុង​លេង​ឲ្យ​ Juventus។ ខ្សែ​ប្រយុទ្ធ​ទាំង​៣​នេះ​សុទ្ធ​តែ​កំពូល​ៗ​នៅ​ក្របខ័ណ្ឌ​ Serie A។​ ក្រៅ​ពី​នោះ​នៅ​មាន​ខ្សែ​ប្រយុទ្ធ​២​ទៀត​លេង​នៅ​ក្រៅ​អ៊ីតាលី​មាន​ដូចជា Stevan Jovetić របស់​ ម៉ុងតេណេហ្គ្រោ លេង​នៅ​ Monaco និង​ Dušan Tadić របស់​ស៊ែប​ លេង​នៅ Southampton៕ ​

កីឡាករឆ្នើមៗមកពីប្រទេសអតីតយូហ្គោស្លាវី​

ប្រភព៖ Wikipedia | FIFA អត្ថបទ៖ វិរ័ត្ន

មតិយោបល់