• 2018-06-05 06:12:40
  • បាល់ទាត់

ពិត​ឬ! ​គីឡូ​របស់​ប្រធាន​ក្រុម​អង់គ្លេស​ Kane ឡើង​ជិត ១០០​គីឡូក្រាម?

  • 2018-06-05 06:12:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​បញ្ជី​ចេញ​ដោយ FIFA ខ្សែប្រយុទ្ធ Harry Kane បាន​ស្ថិត​ ជា​កីឡាករ​ម្នាក់​​មាន​ទម្ងន់​ជាង​គេ​ក្នុង​ព្រឹត្តិការណ៍​ World Cup ឆ្នាំ​នេះ ពោល​​ពេល​ឡើង​​ដល់​​៩៨​គីឡូក្រាម។

បញ្ជី​ឈ្មោះ​ចុងក្រោយ​នៃ​ក្រុម​កីឡាករ​ទាំង​៣២​ប្រទេស​ត្រៀម​ហោះ​ទៅ​ប្រទេស​រុស្សី​បាន​ប្រកាស​អស់​ហើយ​កាល​ពី​ថ្ងៃ​ច័ន្ទ ខណៈ​ទម្ងន់​និង​កម្ពស់​របស់​កីឡាករ​ទាំង​អស់​សរុប​៧៣៦​នាក់​ក៏​បាន​បង្ហាញ​ផង​​ដែរ។ អ្វី​ដែល​គ្រប់​គ្នា​ចាប់​អារម្មណ៍ ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស Kane កំពុង​មាន​បញ្ហា ព្រោះ​លោត​ឡើង​ដល់​៩៨​គីឡូក្រាម​។

FIFA ទទួល​បាន​ព័ត៌មាន​ទាំង​អស់​ពី​ជម្រើស​ជាតិ​នីមូយៗ។ យ៉ាងណាមិញ សហព័ន្ធ​បាល់ទាត់​របស់​អង់គ្លេស​ហៅ​កាត​ថា FA បាន​ចេញ​មក​បញ្ជាក់​ពី​បញ្ហា​នេះថា ពួក​គេ​បាន​ផ្ដល់​ទិន្នន័យ​ខុស​ទេ តាមពិត Kane មាន​ទម្ងន់​ត្រឹម​៨៩​គីឡូក្រាម​ប៉ុណ្ណោះ៕

បញ្ជីឈ្នោះនិង​ស្ថិតិ​ជម្រើស​ជាតិ​អង់គ្លេស

កីឡាករ​មាន​ទម្ងន់​ធ្ងន់​ជាង​គេ​នៅ World Cup

កីឡាករ​មាន​ទម្ងន់​ស្រាលជាង​គេ​នៅ World Cup

កីឡាករ​ខ្ពស់​ជាង​គេ​នៅ World Cup

កីឡាករ​ទាបជាង​គេ​នៅ World Cup

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់