• 2018-06-05 03:26:36
  • បាល់ទះ

ពិន សារ៉ុន កម្ពស់​ជាង ២ម៉ែត្រ​របស់​វិសាខា ថា បាំង​មហាផ្ទៃ​ពិបាក​វៃ​ជាង​កង​ពល

  • 2018-06-05 03:26:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​កម្ពស់​ខ្ពស់​របស់​វិសាខា ២,១ ម៉ែត្រ​របស់​វិសាខា​ ពិន សារ៉ុន ដែល​បាន​ជួយ​ក្រុម​នេះ​ឈ្នះ​មេដាយ​មាស​កីឡា​​​ជាតិ​លើក​ទី​២​ មើល​ឃើញ​ថា បាំង​របស់​​​ក្លឹប​កង​ពល​ធំ​អន្តរាគមន៍​លេខ៣ ស្ទើរ​ជាង​បាំង​​របស់​ក្រសួង​មហាផ្ទៃ​ តែ​ស្មាត់​វិញ​ល្អ​ជាង។

ពិន សារ៉ុន (វៃ)

​ស្មាត់​ធំ​មក​ពី​​ស្រុក​គីរីវង់​ខេត្ត​តាកែវ​រូប​នេះ​បាន​និយាយ​ថា ​សម្រាប់​គេ​​បាំង​ដែល​ពិបាក​វៃ​ជាង​រវាង​បាំង​របស់​​​ក្រសួង​មហាផ្ទៃ នឹង​បាំង​របស់​កង​ពល​ធំ​អន្តរាគមន៍​លេខ ៣ ​គឺ​បាំង​របស់​​ក្រសួង​មហាផ្ទៃ​ល្អ​ជាង ពី​ព្រោះ​ក្លឹប​នេះ​មាន​កីឡាករ​ខ្ពស់​ៗ ហើយ​បាំង​ក៏​ខ្ពស់​ៗ​ល្អ​ដែរ។ ប៉ុន្តែ​បើ​និយាយ​ពី​ស្មាត់​រវាង​ក្លឹប​ទាំង​ពីរ​នេះ​ គឺ​ល្អ​ប្រហាក់​ប្រហែល​គ្នា ប៉ុន្តែ​គ្រាន់​តែ​​​ស្មាត់​របស់​​កង​ពល​​​វៃ​មិន​សូវ​ខូច​បាល់​ (មិន​​សូវ​ឡាក)។

ពិន សារ៉ុន ​ជាប់​ជា​​កីឡាករ​ជម្រើស​ជាតិ​បាល់ទះ​​ក្នុង​សាល​របស់​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៥ បច្ចុប្បន្ន​កីឡាករ​រូប​នេះ​កំពុង​ហ្វឹកហាត់​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​បាន​ប្រមូល​ផ្ដុំ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ដើម្បី​ត្រៀម​ស៊ីហ្គេម​ឆ្នាំ​ក្រោយ​ហ្វីលីពីន៕

​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់