• 2018-06-04 03:22:06
  • បាល់ទាត់

​១១​នាក់​ល្អ​ជាង​គេ​ក្នុង​លោក​របស់ Ronaldo ប្រេស៊ីល គ្មាន​ Ronaldo ព័រទុយហ្គាល់

  • 2018-06-04 03:22:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​កន្លង​ទៅ​វីរបុរស​បាល់ទាត់​ប្រេស៊ីល Ronaldo​ ​បាន​បង្ហាញ​ជម្រើស​១១​នាក់​ល្អ​ជាង​គេ​លើ​លោក​របស់​ខ្លួន ខណៈ​គ្មាន​ឈ្មោះ Cristiano Ronaldo ឡើយ។

អ្វី​ដែល​ជា​រឿង​ចាប់​អារម្មណ៍​​កីឡាករ​ដែល​​ធ្លាប់​ឈ្នះ​ពាន​១៩​កម្មវិធី​ក្នុង​អាជីព បាន​ដាក់​ឈ្មោះ​ខ្លួន​ឯង​ក្នុង​ជម្រើស​១១​នាក់ សម្រាប់​ម្ចាស់​ពាន Ballon d'Or ៥​សម័យ​គ្មាន​ឈ្មោះ​ទេ។ កីឡាករ​ទាំង​ពីរ​ខាង​លើ​សុទ្ធ​តែ​ធ្លាប់​បង្កើត​ស្នាដៃ​ជាមួយ Real Madrid ជាពិសេស​មាន​ឈ្មោះ​ដូច​គ្នា​ទៀត។

ប៉ុន្តែ​យ៉ាង​នេះ​ក្ដី Ronaldo ប្រេស៊ីល​​ជឿជាក់​ថា អាជីព​របស់​ខ្លួន​១៨​ឆ្នាំ អាច​ធ្វើ​ឲ្យ​លោក​អាច​នាំ​មុខ Ronaldo ព័រទុយហ្គាល់។ ចុះ​ជម្រើស​១១​នោះ Ronaldo ប្រេស៊ីល​រើស​យក​នរណា​គេ​ខ្លះ? សម្រាប់​អ្នក​ចាំ​ទី​គេ​យក Gianluigi Buffon ឯ​ខ្សែ​ការពារ​៤​នាក់​មាន Cafu, Paolo Maldini, Fabio Cannavaro, Roberto Carlos ខណៈ​ខ្សែ​បម្រើ​មាន Andrea Pirlo, Lionel Messi and Diego Maradona, Zinedine Zidane  និង​ប្រយុទ្ធ​ពីរ​រូប​គឺ Pele និង Ronaldo ខ្លួន​ឯង​ផ្ទាល់៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់