• 2018-05-28 08:15:09
  • ប្រវត្តិ​​

មាន​អ្នក​ចាត់​ការ​តែ​២​ប៉ុណ្ណោះ​ធ្លាប់​ឈ្នះ​ UCL ៣​ដង​ដូច​ Zidane

  • 2018-05-28 08:15:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zinedine Zidane បាន​ដឹកនាំ​ Real Madrid លើក​ពាន​ UEFA Champions League លើក​ទី​១៣ និង​៣​រដូវ​កាល​ជាប់​គ្នា​បន្ទាប់​ពី​យក​ឈ្នះ​ Liverpool ៣​ទល់​នឹង​១​កាល​ពី​ថ្ងៃ​អាទិត្យ។​

Zidane

បុរស​សញ្ជាតិ​បារាំង​បាន​ក្លាយ​ជា​អ្នក​ចាត់​ការ​ដំបូង​គេ​ដែល​ដឹកនាំ​ក្រុម​ឈ្នះ​ Champions League ៣​រដូវ​កាល​ជាប់​គ្នា​ក្នុង​ប្រវត្តិសាស្ត្រ​ ប៉ុន្តែ​មាន​អ្នក​ចាត់ការ​២​រូប​ទៀត​ធ្លាប់​ធ្វើ​បាន​កំណត់ត្រា​ឈ្នះ​ពាន​៣​ដង​ដែរ​ ចាប់​តាំង​ពី​ពាន​នេះ​ឈ្មោះ​ថា​ European Cup មក។​

មនុស្ស​ទី​មួយ​គឺ​លោក​ Bob Paisley ដែល​ដឹកនាំ​ Liverpool ចន្លោះ​ឆ្នាំ​​១៩៧៤ ដល់​១៩៨៣។ លោក​បាន​នាំ​ Liverpool ឈ្នះ​ Champions League (កាល​ណោះ​ឈ្មោះ​ European Cup) ៣​ដង​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ នៅ​ឆ្នាំ​១៩៧៧, ១៩៧៨ និង​១៩៨១​។

អ្នក​បន្ទាប់​គឺ​លោក ​​Carlo Ancelotti ធ្លាប់​ដឹកនាំ​ AC Milan ឈ្នះ​ Champions League ២​លើក​នៅ​ឆ្នាំ​ ២០០៣ និង​២០០៧ ហើយ​១​លើក​ទៀត​គឺ​ជាមួយ​ Real Madrid នៅ​ឆ្នាំ​ ២០១៤៕

Paisley
Ancelotti

ប្រភព៖ AS English ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់