• 2018-05-25 03:36:42
  • ប្រវត្តិ​​

ទោះ​ឈ្នះ​ Liverpool ក៏​ Real គ្មាន​សិទ្ធ​ទុក​ពាន​ហ្ស៊ីន​ដែរ​

  • 2018-05-25 03:36:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid នឹង​លើក​ពាន​៣​ដង​ជាប់​គ្នា​ បើ​សិន​ជា​អាច​យក​ឈ្នះ​ Liverpool នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ UEFA Champions League នៅ​យប់​ថ្ងៃ​សៅរ៍​ស្អែក​នេះ។

បើ​ទោះ​ជា​អាច​​លើក​ពាន​៣​ដង​ជាប់​គ្នា​ក៏​ដោយ​ក៏​ក្រុម​យក្ស​របស់​អេស្ប៉ាញ​នៅ​តែ​មិន​អាច​រក្សា​ពាន​ពិត​ (Orginal) ដោយ​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប​ហៅ​កាត់​ UEFA នឹង​ធ្វើ​ពាន​ចំលង​ថ្មី​មួយ​ មាន​ទំហំ​ប៉ុន​គ្នា​ឲ្យ​ក្លឹប​រក្សា​ទុក។​

​យោង​តាម​ច្បាប់​​ UEFA ក្នុង​ឆ្នាំ​១៩៦៨​ចែង​ថា​ ក្លឹប​ណា​ដែល​​ឈ្នះ​ពាន​៣​ដង​ ឬ​៥​ដង​អាច​រក្សា​ពាន​ពិត​នៅ​នឹង​ក្លឹប​បាន​ ប៉ុន្តែ​ច្បាប់​នេះ​ត្រូវ​ឈប់​ប្រើ​ត្រឹម​ឆ្នាំ​២០០៩​។​ ច្បាប់​ថ្មី​ចាប់​ពី​ឆ្នាំ​២០០៩​ ​ត្រង់​មាត្រា​ ១១.១ ថែង​ថា​ គ្រប់​ពាន​ធំៗ​ទាំង​អស់​មិន​ថា​ Euro, Champions League និង​ Europa League ត្រូវ​រក្សា​ពាន​ពិត​ជាមួយ​ UEFA ហើយ​ក្លឹប​ដែល​ឈ្នះ​យក​បាន​ត្រឹម​ពាន​ចំលង​ប៉ុណ្ណោះ។

មាន​ក្លឹប​តែ​៥​គត់​​ដែល​មាន​ពាន​ពិត​ដាក់​នៅ​ក្នុង​កីឡដ្ឋាន​របស់​ខ្លួន​ក្រោយ​ឈ្នះ​ Champions League។ ក្លឹប​ទាំង​នោះ​មាន៖

  • Real Madrid ក្រោយ​ឈ្នះ​ពាន​​លើក​ទី​៦​ក្នុង​ឆ្នាំ​ ១៩៦៦

  • Ajax ក្រោយ​ឈ្នះ​ពាន​លើក​ទី​៣​ក្នុង​ឆ្នាំ​១៩៧៣

  • Bayern Munich ក្រោយ​ឈ្នះ​ពាន​លើក​ទី​៣​ក្នុង​ឆ្នាំ​ ១៩៧៦

  • AC Milan ក្រោយ​ឈ្នះ​ពាន​លើក​ទី​៥​ក្នុង​ឆ្នាំ​១៩៩៤​

  • Liverpool ក្រោយ​ឈ្នះ​ពាន​លើក​ទី​៥​ក្នុង​ឆ្នាំ​ ២០០៥៕

ប្រភព៖ AS English ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់