• 2018-05-25 00:57:17
  • ព័ត៌មាន

Ronaldo ប្រេស៊ីល​ថា​ Salah ដូច​ Messi ច្រើន

  • 2018-05-25 00:57:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mohamed Salah ខ្សែ​ប្រយុទ្ធ​ Liverpool មាន​ការ​លេង​ស្រដៀង​ទៅ​នឹង​ Messi ច្រើន​ បើ​តាម​វីរបុរស​ប្រេស៊ីល​ Ronaldo ធ្វើ​ការ​កត់​សម្គាល់។​

Salah

អតីត​ខ្សែ​ប្រយុទ្ធ​ Real Madrid ថែម​ទាំង​បាន​ហៅ​ Salah ថា​ "មិន​គួរ​ឲ្យ​ជឿ" ក្រោយ​តារា​ឆ្នើម​រូប​នេះ​ស៊ុត​បញ្ចូល​ទី​បាន​៤៤​គ្រាប់​នៅ​រដូវ​កាល​ដំបូង​ជាមួយ​ក្លឹប​ហង្សក្រហម​ និង​ឈ្នះ​ស្បែក​ជើង​មាស​នៅ​ Premier League។​

កីឡាករ​សញ្ជាតិ​អេហ្ស៊ីប​ត្រូវ​គេ​រំពឹង​ថា​នឹង​​ធ្វើ​ជា​តួ​អង្គ​សម្រាប់​របស់​ Liverpool ដើម្បី​ត​ទល់​នឹង​ Madrid នៅ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League យប់​ស្អែក​នេះ។

“Salah ខ្ញុំ​ពិត​ជា​ចូលចិត្ត​គាត់។ គាត់​ជា​កីឡាករ​ដ៏​អស្ចារ្យ​មួយ​រូប​ដែល​មាន​គុណភាព។ គាត់​លេង​ស្រដៀង​ Messi។​ ខ្ញុំ​ធ្លាប់​ឭ​ Salah ថា​ខ្ញុំ​គឺជា​មនុស្ស​ដែល​ធ្វើ​ឲ្យ​គាត់​ចាប់​ផ្ដើម​ចូលចិត្ត​លេង​បាល់ទាត់។ វា​ពិត​ជា​រឿង​គួរឲ្យ​ចាប់​អារម្មណ៍​សម្រាប់​ខ្ញុំ"។ Ronaldo ប្រេស៊ីល​និយាយ​ដូច្នេះ៕

Ronaldo

ប្រភព៖ Goal ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់