• 2018-05-23 01:03:19
  • បាល់ទាត់

ឡើង​ប្រធាន​ក្រុម​ភ្លាម​ Kane បោះ​ពាក្យ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​អង់គ្លេស​មាន​សង្ឃឹម​

  • 2018-05-23 01:03:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Harry Kane ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុម​អង់គ្លេស​ថ្មី​សម្រាប់​ព្រឹត្តិការណ៍​ World Cup ​ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​លោក​ Gareth Southgate។

Kane

ខ្សែ​ប្រយុទ្ធ​វ័យ​២៤​ឆ្នាំ​ ត្រូវ​លោក​ Southgate ប្រាប់​ពី​ផែនការ​ផ្ដល់​ស្លាក​ប្រធាន​ក្រុម​ឲ្យ​ពាក់​តាំង​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​មក​ម្ល៉េះ​ តែ​ទើប​ថ្ងៃ​អង្គារ​នេះ​ប៉ុណ្ណោះ​ដែល​ការ​ប្រកាស​ជា​ផ្លូវការ​ត្រូវ​បាន​ធ្វើ​ឡើង​ចំពោះ​មុខ​អ្នក​សារព័ត៌មាន។

Kane គឺ​ជា​កម្លាំង​សំខាន់​របស់​ Tottenham Hotspur ស៊ុត​បាន​៤១​គ្រាប់​កាល​ពី​រដូវ​កាល​មុន​ និង​ជា​ Top Scorer លេខ​២​នៅ​លីគ​កំពូល Premier League។​ ក្រោយ​ឡើង​តំណែង​ម្ចាស់​អាវ​លេខ​១០​រូប​នេះ​អះអាង​ថា​ តោ​កំណាច​អង់គ្លេស​ពិត​ជា​អាច​ឈ្នះ​ពាន​ World Cup នៅ​រុស្ស៊ី។​

"វា​​មិន​សម​ទេ​បើ​យើង​គ្មាន​ក្ដី​ស្រមៃឈ្នះ​​ World Cup ព្រោះ​វា​ជា​ពាន​ធំ​បំផុត​នៅ​ក្នុង​លោក។​ ខ្ញុំ​គិត​ថា​អង់គ្លេស​អាច​ឈ្នះ​​ ហើយ​ក្រុម​ណា​ក៏​អាច​ឈ្នះ​បាន​ដែរ។ ខ្ញុំ​មិន​អាច​អង្គុយ​នៅ​ទី​នេះ​ ហើយ​និយាយ​ថា​យើង​មិន​​ឈ្នះ​ពាន​បាន​ទេ​ ព្រោះ​យើង​អាច​ធ្វើ​បាន"។ Kane និយាយ​ដូច្នេះ៕

ប្រភព៖ telegraph ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់