- 2018-05-21 07:49:57
- ប្រដាល់
គ្រូថៃ២០នាក់ កំពុងសាបព្រោះក្បាច់គុនក្នុងក្លឹបល្បីមួយនៅសិង្ហបុរី
- 2018-05-21 07:49:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូថៃ២០នាក់ កំពុងសាបព្រោះក្បាច់គុនក្នុងក្លឹបល្បីមួយនៅសិង្ហបុរី
ចន្លោះមិនឃើញ
Evolve MMA ជាក្លឹបគុនចម្រុះលេចធ្លោជាងគេមួយក្នុងតំបន់អាស៊ី ដែលមានមូលដ្ឋាននៅប្រទេសសេដ្ឋកិច្ចរីកចម្រើនសិង្ហបុរី។ ក្លឹបមួយនេះបង្កើតឡើងដោយលោក Chatri Sityodtong នៅដើមឆ្នាំ២០០៩។
រចនាសម្ព័ន្ធក្នុងក្លឹបមានស្តង់ដារត្រឹមត្រូវជាក្លឹបគុនចម្រុះ ដោយមានគ្រូបង្រៀនតាមផ្នែកនីមួយៗដូចជា គ្រូប្រដាល់សេរី គុនចម្រុះ ចំបាប់ ប្រដាល់(សកល) និង Brazilian Jiu-Jitsu (BJJ)។ សិស្សគុនក្នុងក្លឹបមួយនេះ បច្ចុប្បន្នកំពុងតែមានមុខមាត់ខ្លាំងក្នុងកម្មវិធីប្រដាល់ក្នុងទ្រុងល្បីនៅអាស៊ី One Championship។
ជារឿងចាប់អារម្មណ៍លើផ្នែកគ្រូប្រដាល់សេរី ឃើញថាក្លឹបមួយនេះយកគ្រូពីប្រទេសថៃដែលមានបទពិសោធន៍ក្រាស់ក្រែលមកបង្ហាត់ដល់២០នាក់ឯណោះ។ ស្របពេលគ្រូខ្លះបង្ហាត់ផង និងកំពុងប្រកបអាជីពប្រដាល់ផង។ គ្រូទាំងនោះមានដូចជា Orono Wor Petchpun, Sam-A Kaiyanghadaogym និង Nong-O Kaiyanghadaogym ជាដើម។
Sam-A Kaiyanghadaogym វ័យ៣៥ឆ្នាំ ក្រៅជាគ្រូនៅក្លឹប Evolve MMA គេក៏នៅតែបន្តអាជីពប្រដាល់ផ្នែកសេរីដែរ។ កាលពីចុងសប្ដាហ៍កន្លងទៅអ្នកប្រដាល់មកពីខេត្តបុរីរ៉ាំនេះទើបតែដណ្ដើមបានខ្សែក្រវាត់ផ្នែកប្រដាល់សេរី ONE Spuer Series ទម្ងន់ Flyweight របស់ស្ថាប័ន One Championship ដែលទើបបង្កើតឡើងថ្មីដើម្បីលើកស្ទួយប្រដាល់សេរីរបស់ថៃ។ អាចនិយាយថាមិនមែនជារឿងចម្លែកដែល Evolve MMA យកគ្រូពីថៃបង្ហាត់ច្រើន ព្រោះលោក Chatri Sityodtong ដែលជាស្ថាបនិកក្លឹបនេះជាជនជាតិថៃ ហើយក៏ជានាយកប្រតិបត្តិ One Championship ទៀតផង៕