• 2018-05-21 04:17:25
  • បាល់ទាត់

គ្រូ​​ស្វាយរៀង​ ​សរសើរ​ Booysen Shane ​ទោះ​ចាញ់​បឹង​កេត

  • 2018-05-21 04:17:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Conor Nestor គ្រូ​បង្វឹក​របស់​ព្រះខ័ន​រាជ​ស្វាយរៀង​មាន​ការ​សរសើរ​ទម្រង់​លេង​​ខ្សែ​​ប្រយុទ្ធ​ Booysen Shane ​បើ​ទោះ​ក្រុម​ចាញ់​បឹង​កេត ៣-១ ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី៦ ​កាល​ពី​យប់​មិញ​នៅ​ស្តាត​ចាស់។

Conor Nestor

គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា Booysen អាច​រក​បាន​មួយ​គ្រាប់​មុន ជា​មួយ​ការ​សម្រេច​ទី​​យ៉ាង​ស្អាត។ មិន​តែ​ប៉ុណ្ណោះ​គេ​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង ​ក្នុង​ការ​ប្រកួត​នេះ។ បើ​ទោះ​មាន​ការ​ធ្វើ​ឲ្យ​បាត់​បង់​ឱកាស​ខ្លះ​ៗក្ដី​ លោក​មើល​ឃើញ​ថា ខ្សែ​ប្រយុទ្ធ​រូប​​នេះ​​នៅ​តែ​ធ្វើ​បាន​ល្អ នឹង​មាន​ភាព​រហ័សរហួន​ក្នុង​ការ​ជួយ​ក្រុម។

​លោក​បន្ថែម​ថា Booysen Shane ​មាន​សមត្ថភាព​អាច​ប្រកួត​ប្រជែង​ជា​មួយ​កីឡាករ​ដទៃ​​​ ក្នុង​លីគ​កំពូល​កម្ពុជា។ ​លោក​ពិត​ជា​សប្បាយ​ចិត្ត​ នឹង​​តម្រង់​លេង​យ៉ាង​ល្អ​​របស់​​គេ​ជាមួយ​​​ក្លឹប​​ព្រះ​ខ័ន​រាជ​។ ​ដោយ​ឡែក​ជា​មួយ​ការ​ធ្វើ​ឲ្យ​ខក​ខាន​ឱកាស​​ខ្លះ​ៗ​របស់​គេ​នេះ ​អាច​មក​ពី​គ្មាន​សំណាង​ច្រើន​ជាង។

មួយ​គ្រាប់​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​យប់​មិញ​​គឺ Booysen Shane ជា​អ្នក​រក​​បាន​ នឹង​ជួយ​ក្រុម​​នាំ​មុខ​មុន​​តាំង​ពីរ​នាទី​ទី​១៣ ​​ប៉ុន្តែ​រូប​គេ​ត្រូវ​បាន​ប្ដូរ​ចេញ​នៅ​​ជាង​ពាក់​កណ្ដាល​វគ្គ​ទី​២ ដោយ​ដាក់ ណុប តុលា ជា​អ្នក​ជំនួស៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់