• 2018-05-21 02:59:14
  • កីឡា​ផ្សេង​ៗ

ថ្ងៃ​បើក​កីឡា​ជាតិ​លើក​នេះ ដឹងតែប្លែក ហើយមាន​ការ​សម្ដែង​ពិសេស​ៗ​​ច្រើន

  • 2018-05-21 02:59:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ សម្រាប់​ចូលរួម​សម្ដែង​ទស្សនីយភាព​ដ៏​អស្ចារ្យ​នានា​ ក្នុង​ពិធី​បើក​ជា​ផ្លូវការ​កីឡា​ជាតិ​លើក​ទី២​ ថ្ងៃ​ទី២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ខាង​មុខ​នេះ។​

ឯកឧត្តម​ សុខ​ សប្បាយណា​
យុវជនចូលរួមសម្ដែង

ឯកឧត្តម​ សុខ​ សប្បាយណា​ ប្រធាន​ក្រុម​ដឹកនាំ​ការ​សម្ដែង​ នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ដើម្បី​ជា​ការ​បង្ហាញ​ពី​ទឹកចិត្ត​ស្រឡាញ់​ប្រទេស​ជាតិ​ មាន​មោទនភាព​ជាខ្មែរ​ផង​នោះ​ ក៏ចូលរួម​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី២​ថ្ងៃ​ទី២៥ ឧសភា​ ២០១៨​ ខាង​មុខ​ ជា​មួយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ រួម​និង​ NOCC​ ផង​ដែរ។​ ការ​រួម​សម្ដែង​នេះ​ ចង់​បង្ហាញ​អំពី​ទឹកចិត្ត​ស្រឡាញ់​ប្រទេស​ជាតិ​ របស់​យុវជន​កម្ពុជាបច្ចុប្បន្ន​។​

យុវជនចូលរួមសម្ដែង

កញ្ញា​ គីម​ សំណាង​ អ្នក​ដឹកនាំ​បច្ចេកទេស​សម្ដែង​ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ សម្រាប់​ការ​ហ្វឹកហាត់​សាកល្បង​ត្រៀម​ការ​សម្ដែង​ធំ​នៅ​ថ្ងៃ​បើក​ពិធី​នោះ​ ស្ទើរតែ​ចប់​១០០%​ ទៅ​ហើយ​ ព្រោះ​អី​បើ​គិត​ទៅ​វា​ប្រហែល​ជិត​១០​ដង​រួច​ហើយ។​ ការ​ហាត់​សាកល្បង​នេះ​ដែរ​ ក៏​មាន​បញ្ហា​មួយ​ចំនួន​តូច​ ពោល​គឺ​ពេល​វេលា​របស់​អ្នក​ត្រូវ​ចូលរួម​សម្ដែង​ សុទ្ធតែ​រវល់​រៀងៗ​ខ្លួន​ បច្ចេកទេស​សម្ដែង​ខ្លះ​វា​ពិបាក​បន្តិច​ដោយ​សារ​ពួកគេ​មិន​ធ្លាប់។​ ទោះ​មាន​បញ្ហា​បន្តិចបន្តួច​បែប​នេះ​មែន​ ប៉ុន្តែ​ក្រុម​ការងារ​នៅ​តែ​អាច​ជម្នះ​ទៅ​មុន​បាន​ នេះ​ដោយ​សារ​ទឹកចិត្ត​ស្រឡាញ់​ចង់​ចូលរួម​របស់​ពួកគេ​ ចង់​ធ្វើ​កិច្ចការ​ជា​មួយ​សង្គម​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ។​

យុវជនចូលរួមសម្ដែង

ពិធី​បើក​កីឡា​ជាតិ​លើក​ទី២​នេះ​ នឹង​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ទី២៥ ខែ​ឧសភា​ ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​ ដោយ​មាន​ការ​ចូលរួម​សម្ដែង​ពី​ច្រើន​ភាគី​មិន​ថា​សិល្បៈ​ កីឡា​ ជាដើម។ កីឡាជាតិ​លើកទី២នេះ​ មាន​២៧ប្រភេទ​កីឡា​ផ្សេងចូលរួម​ប្រកួត​ប្រជែងរហូតដល់​ថ្ងៃទី២៥ មិថុនា​ ២០១៨ ទើប​បញ្ចប់៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់