• 2018-05-21 02:40:49
  • បាល់ទាត់

ក្រុម​ T4 FC​ ឈ្នះ​ពាន​មិត្តភាព​ប្រចាំ​តំបន់​ឦសាន

  • 2018-05-21 02:40:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​មិត្តភាព​ក្រុម​ដែល​ប្រជុំ​ដោយ​ក្រុម​ខ្លាំង​ប្រចាំ​តំបន់​ភូមិ​ភាគ​ឦសាន​បាន​រក​ឃើញ​ជើង​ឯក​ហើយ​កាល​ពី​ម្សិល​មិញ​គឺ​ក្រុម​ T4 FC ដែល​ជា​​អតីត​​ក្រុម​អាស៊ាន​ប្រចាំ​ខេត្ត​រតនគីរី។

ក្រុម T4 FC

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ ​អតីត​ក្រុម​អាស៊ាន​បាន​យក​ឈ្នះ​លើ​ក្រុម​ អេកូស្ព័ត​ក្នុង​លទ្ធផល​៤-១​ លើក​ពាន​ជា​លើក​ដំបូង។ ក្នុង​វគ្គ​ទី​១​ ក្រុម​ម្ចាស់​ផ្ទះ​បាន​នាំ​មុខ​រហូត​ដល់​៣​គ្រាប់​ និង​បន្ត​នាំ​មុខ​គ្រាប់​ទី​៤​ ក្នុង​​វគ្គ​ទី២​ មុន​ពេល​ក្រុម​ភ្ញៀវ​រក​បាន​១​គ្រាប់​វិញ​នៅ​នាទី​ចុង​ក្រោយ។ ចំណែក​ចំណាត់​ថ្នាក់​លេខ​៣​ បាន​លើ​ក្រុម​បាល់ទាត់​សសយក​​របស់​ខេត្ត​មណ្ឌលគីរី បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ Freedom មក​ពី​ខេត្ត​សៀមរាប​ក្នុង​លទ្ធផល​៤-២។

តំណាង​ក្រុម​ T4 FC បាន​ឲ្យ​ដឹង​ថា វា​ពិត​ជា​សំខាន់​ណាស់​ដែល​រៀប​ចំ​ឲ្យ​មាន​ការ​ប្រកួត​ពាន​មិត្តភាព​នេះ​ឡើង។ ដូច្នេះ​នឹង​មាន​រៀប​ចំ​ពាន​រង្វាន់​បន្ត​ទៀត​នា​ពេល​ខាង​មុខ​ ដោយ​នឹង​អញ្ជើញ​ក្រុម​ខ្លាំង​ៗ​មក​ពី​ក្រចេះ​ និង​ត្បូង​ឃ្មុំ​មក​ចូលរួម។ ការ​​អញ្ជើញ​ឲ្យ​ចូល​រួម​ពី​ខេត្ត​ផ្សេង​ៗ​ឲ្យ​បាន​ច្រើន​កាន់​តែ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ និង​សាមគ្គីភាព​ល្អ​ប្រសើរ​។ ជា​ពិសេស​ដើម្បី​ពង្រឹង​គុណភាព​បាល់​ក្នុង​តំបន់​ឦសាន​។

ក្រុម អេកូស័្ពត
  • ក្រុម​លេខ​១៖ T4 FC បាន​ពាន​១​ និង​ប្រាក់​៨០​ម៉ឺន​រៀល​
  • ក្រុម​លេខ​២៖ អេកូស្ព័ត​ បាន​ប្រាក់​៤០​ម៉ឺន​រៀល
  • ក្រុម​លេខ​៣៖ សសយក​​មណ្ឌលគីរី​ បាន​២០​ម៉ឺន​រៀល​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់