• 2018-05-21 02:07:58
  • បាល់ទាត់

គ្រូ​បឹង​កេត​ ថា​ទោះ​ឈ្នះ​ស្វាយរៀង​ ៣-១​ តែ​ជា​ប្រកួត​ដ៏​​តានតឹង

  • 2018-05-21 02:07:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ហៅ សុជាតិ គ្រូ​បង្វឹក​បឹង​កេត​បាន​​អះអាង​ថា ការ​យក​ឈ្នះ​​ទៅ​លើ​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​កាល​ពី​យប់មិញ​ ៣-១ នេះ​ជា​រឿង​តាន​តឹង​បំផុត សម្រាប់​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​៦ នៅ​ស្តាត​ចាស់។

លោក ហៅ សុជាតិ

​គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា បឹង​កេត​ត្រូវ​ការ​រក​គ្រាប់​​បាល់​តាម​ស្មើ​ នៅ​ពេល​ស្វាយរៀង​នាំ​មុខ​មុន ហើយ​វា​ជា​រឿង​ពិបាក​ខ្លាំង ដោយ​សារ​ដៃ​គូ​មាន​​ការពារ​បាន​ល្អ។ ប៉ុន្តែ​លោក​ពិត​ជា​សប្បាយ​ចិត្ត​​ នៅ​ពេល​តាម​ស្មើ​អាច​បាយ​បក​យក​ឈ្នះ​មក​វិញ។

លោក​បញ្ជាក់​ថា ការ​ប្រកួត​នេះ​បឹង​កេត​បាន​បង្កើត​ឱកាស​​ច្រើន ​តែ​​ដោយ​សារ​គ្មាន​សំណាង​​ ​រហូត​ដល់​ចុង​ម៉ោង​ទើប​​អាច​រក​គ្រាប់​បាល់​បាន។ ទាក់​ទង​​​អ្នក​ចាំ​ទី ស៊ូ យ៉ា​ទី ដែល​ត្រូវ​ប្ដូរ​ចេញ គឺ​ដោយ​សារ​របួស​សាច់​ដុំ ហើយ​មិន​ទាន់​ដឹង​ច្បាស់​ជុំ​វិញ​អាការៈ​របួស​របស់​គេ ថា អាច​ត្រឡប់​មក​វិញ​នៅ​សប្ដាហ៍​ក្រោយ​​ឬ​យ៉ាង​ណា​នោះ​ទេ។

​​ជ័យ​ជម្នះ​របស់​បឹង​កេត​យប់​មិញ​ធ្វើ​ឲ្យ​ពួក​គេ​មិន​ទាន់​​ស្គាល់​ពាក្យ​​ចាញ់​ឡើយ ក្នុង​ការ​ប្រកួត​ ៦​សប្ដាហ៍​កន្លង​មក ពោល​គឺ​ឈ្នះ ៥ និង​ស្មើ ១ ​ស្ថិត​នៅ​លេខ ២​ ស្មើ​ពិន្ទុ​ណាហ្គាវើល​​លេខ ១ ដែល​មាន ១៦ ពិន្ទុ​៕

បឹង​កេត​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់