• 2018-05-20 22:53:38
  • បាល់ទាត់

Coutinho រកជ័យជម្នះឲ្យ Barca ថ្ងៃចុងក្រោយរបស់ Iniesta

  • 2018-05-20 22:53:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona បានយកឈ្នះ Real Sociedad ១ទល់នឹង០ នៅថ្ងៃបញ្ចប់ La Liga ដើម្បីជូនដំណើរវីរបុរសរបស់ក្លឹប Andrés Iniesta។

ជ័យជម្នះតែ១គ្រាប់គត់របស់ក្រុមជើងឯកលីគកំពូលអេស្ប៉ាញស៊ុតបញ្ចូលទីដោយខ្សែបម្រើសញ្ជាតិប្រេស៊ីល Coutinho Correia នៅនាទី៥៧។

នៅថ្ងៃចុងក្រោយនោះក្លឹបយក្សកាតាឡាន់បានធ្វើពិធីលាដ៏ធំមួយដល់កីឡាករវ័យ៣៤ឆ្នាំនៅក្រោយចប់ការប្រកួត ហើយអ្នកគាំទ្របានតំរៀបជាអក្សរធំៗ "Iniesta ជារៀងរហូត" ដើម្បីលាវីរបុរសដែលចំណាយពេលលេងឲ្យក្លឹបតាំងពីឈុតយុវជនក្នុងឆ្នាំ១៩៩៦មក។

Iniesta ជួយ Barcelona ឈ្នះពានជាច្រើនដូចជា Champions League ៤ដង, La Liga ៩ដង និង Copa del rey ៦ដង ហើយជាមួយក្រុមជម្រើសជាតិអេស្ប៉ាញវិញរូបគេបានឈ្នះពាន World Cup ១ដង និង Euro ២ដង៕

ប្រភព៖ theguardian អត្ថបទ៖ វីរ័ត្ន

មតិយោបល់