• 2018-05-20 03:38:30
  • បាល់ទះ

ក្រុមបាល់ទះវិសាខា ប៉ះទ័ពជើងគោកថៃរសៀលនេះនៅវគ្គផ្ដាច់ព្រ័ត្រ

  • 2018-05-20 03:38:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមបាល់ទះវិសាខា នឹងត្រូវប្រឈមមុខជាមួយក្រុមកងទ័ពជើងគោករបស់ថៃនៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Volleyball Tournament "Sealect Tuna" the Winner of Thailand នៅវេលាម៉ោង១២និង៤៥នាទីថ្ងៃត្រង់នេះ។

មុនឡើងទៅដណ្ដើមលេខ១ក្រុមជើងខ្លាំងមកពីកម្ពុជាបានយកឈ្នះក្រុមមួយរបស់ម្ចាស់ផ្ទះថៃដោយលទ្ធផល៣សិតទល់០ កាលពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃម្សិលមិញ។

ទោះលទ្ធផលឈ្នះឬចាញ់ វិសាខានឹងធ្វើដំណើរត្រឡប់មកកម្ពុជាវិញនៅល្ងាចនេះតែម្ដងតាមច្រកអន្តរជាតិប៉ោយប៉ែតដើម្បីហ្វឹកហាត់ត្រៀមការប្រកួតកីឡាជាតិនៅថ្ងៃទី២៦ ដោយត្រូវជួបជាមួយក្រុមខេត្តកំពង់ចាម៕

អត្ថបទ៖ វីរ័ត្ន

មតិយោបល់