• 2018-05-19 07:56:01
  • វិភាគ

មើល​ជើង​កីឡាករ​របស់ Chelsea និង Man Utd យប់​នេះ​មាន​នរណា​ខ្លះ?

  • 2018-05-19 07:56:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់​នេះ​ម៉ោង​១១:១៥​នាទី វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup នឹង​ចាប់​ផ្ដើម​រវាង​ក្រុម​ខ្លាំង​នៅ Premier League គឺ Chelsea ជួប​ប្រយុទ្ធ​ជាមួយ Manchester United។ ដូច្នេះ​តាម​ដាន​ព័ត៌មាន​និង​ជើង​កីឡាករ​របស់​ក្រុម​ទាំង​ពីរ។

កីឡាករ​របួស

Chelsea៖

  • Danny Drinkwater មាន​បញ្ហា​កំភួន​ជើង

  • David Luiz របួស​ជង្គង់

  •   Ethan Ampadu  របួស​ក​ជើង

១១​នាក់​យប់​នេះ

Man Utd

  • Marouane Fellaini បញ្ហា​សាច់​ដុំ ខណៈ Romelu Lukaku សង្ឃឹម​អាច​លេង​បាន

  • Anthony Martial របួស​ជង្គង់

  •  Juan Mata និង Nemanja Matic អាច​លេង​ប៉ះ​ក្លឹប​ចាស់​ខ្លួន​បាន

១១​នាក់​យប់​នេះ

រឿង​រ៉ាវ​ក្រុម​ទាំង​ពីរ

  • កន្លង​ទៅ​ក្រុម​ទាំង​ពីរ​ជួប​គ្នា​នៅ FA Cupផ្ដាច់ព្រ័ត្រ​២​ដង​ហើយ។ ក្នុង​នោះ​ឆ្នាំ​២០០៧ Chelsea ឈ្នះ ១-០ ក្នុង​ម៉ោង​បន្ថែម ខណៈ​ឆ្នាំ១៩៩៤ United ឈ្នះ ៤-០។

  • នេះ​ក៏​ជា​ការ​ជួប​គ្នា​លើក​ទី​៨​រវាង​ក្រុម​ទាំង​ពីរ​នៅ​កីឡដ្ឋាន Wembley

  • Chelsea ឡើង​មក Final FA Cup ១២​លើក​ ឈ្នះ​៧​លើក

  • សម្រាប់ Man Utd ឡើង​មក Final FA Cup ១៩​លើក​ ឈ្នះ១២​លើក៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់