• 2018-05-19 07:32:44
  • បាល់ទះ

ទីបំផុត​​ ក្រុម​បាល់ទះ​វិសាខា​ លត់​ក្រុម​នៅថៃ​ ៣-០​ មុន​នេះ​ ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​យក​ពាន​ស្អែក​

  • 2018-05-19 07:32:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទះ​វិសាខា​ ពិត​ជា​ខ្លាំង​មែនទែន​នា​ពេល​មុន​នេះ​ ដោយ​យក​ឈ្នះ​ក្រុម​បាល់ទះ​នៅ​ប្រទេស​ថៃ​ ៣-០​ នៃ​ការ​ប្រកួត​ពាន​រង្វាន់​ Volleyball Tournament "Sealect Tuna" the Winner of Thailand​ ហើយ​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ស្អែក​នេះ​តែ​ម្ដង។​ ក្រុម​របស់​កម្ពុជា​ខាង​លើ​នេះ​ ព្យាយាម​ប្រកួត​យ៉ាង​ប្រុងប្រយ័ត្ន​ និង​សហការ​គ្នា​បាន​ល្អ​ ស៊ី​ម្ចាស់​ក្រុម​ម្ចាស់​ផ្ទះ​ដាច់​មិន​ឲ្យ​តដៃ​នោះ​ទេ។​

រំលឹក​ដែរ​ថា​ ក្រុម​បាល់ទះ​វិសាខា​ ចាកចេញ​ពី​ប្រទេស​កម្ពុជា​តាំង​ពី​យប់​ថ្ងៃ​សៅរ៍​ ទី៥​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ មក​ម្ល៉េះ​ ដើម្បី​ទៅ​ចូលរួម​ប្រកួត​ពាន​រង្វាន់​បាល់ទះ​របស់​ថៃ​ Volleyball Tournament "Sealect Tuna" the Winner of Thailand។​ ឥលូវ​ក្រុម​កម្ពុជា​ខាង​លើ​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ហើយ​ នា​ថ្ងៃ​ស្អែក​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់