• 2018-05-19 03:46:35
  • ប្រដាល់

ជើង​ខ្លាំង​ថៃ ម្នាក់​យក​បាន​ខ្សែ​ក្រវាត់​ផ្នែក​សេរី​នៅ One Championship

  • 2018-05-19 03:46:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ថៃ Sam-A Gaiyanghadao បាន​​គ្រង​ខ្សែ​ក្រវាត់​ផ្នែក​សេរី​ក្នុង​ប្រភេទ​ទម្ងន់ Flyweigh ក្នុង​កម្មវិធី One Championship ដែល​រៀបចំ​នៅ​ប្រទេស​សិង្ហបុរី​យប់​មិញ ក្រោយ​ផ្ដួល​​កីឡាករ​ Sergio Wielzen របស់​ប្រទេសSuriname បោះបង់​ការ​ប្រកួត​នៅ​ទឹក​ទី​៤។

ការ​ប្រដាល់​ផ្នែក​សេរី ឬ ONE Spuer Series ជា​ផ្នែក​ថ្មី​មួយ​នៃ​កម្មវិធីក្នុង​ទ្រុង One Championship។ សម្រាប់​ខ្សែ​ក្រវាត់ Flyweigh នេះ​ជា​ខ្សែ​ក្រវាត់​ថ្មី​សន្លាង​ដែល​ដាក់​ឲ្យ​កីឡាករ​ទាំង​ពីរ​ដណ្ដើម។ ក្នុង​ការ​ប្រកួត​នេះ Sam-A ធ្វើ​បាន​ល្អ​ទាត់​ចូល Sergio Wielzen ចេញ​ៗ។

ក្រៅ​ពី Sam-A ក៏​មាន​កីឡាករ​ថៃ​២​រូប​ទៀត​ចូល​ប្រកួត​ផ្នែក​សេរី​នេះ​ផង​ដែរ។ ក្នុង​នោះ​អ្នក​ប្រដាល់​ដែល​ខ្មែរ​យើង​ស្គាល់​គ្រប់គ្នា Yodsanslai បាន​យក​ឈ្នះ​កីឡាករ Chris Ngimbi មក​ពី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ និង Singtongnoi យក​ឈ្នះ Joseph Lasiri មក​ពី​អ៊ីតាលី៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់