• 2018-05-19 03:09:27
  • វិភាគ

អាល្លឺម៉ង់​លេខ​១ ប្រេស៊ីល​លេខ​២ ជា​បេក្ខភាព​ភាគរយ​ខ្ពស់​អាច​នឹង​ឈ្នះ WC

  • 2018-05-19 03:09:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ការ​ព្រឹត្តិការណ៍ World Cup តែងតែ​មាន​ការ​​​ទស្សន៍ទាយ​អំពី​​លទ្ធផល​ថា ​ប្រទេស​ណា​មួយ​មាន​ភាគរយ​ខ្ពស់​ជាង​គេ​ក្នុង​លើក​ពាន​ដ៏​ធំ​ដែល​រៀបចំ​៤​ឆ្នាំ​ម្ដង​នេះ។

សម្រាប់ World Cup ២០១៨ នៅ​ប្រទេស​រុស្សី​ឆ្នាំ​ក៏​មិន​ខុស​គ្នា ក្រុមហ៊ុន​ធនាគារ​វិនិយោគ​ UBS បាន​ធ្វើ​ការ​ទាយ​តាមរយៈ​កុំព្យូទ័រ​ ដើម្បី​រក​ភាគរយ​​ប្រទេស​ដែល​នឹង​អាច​ឈ្នះ WC​ ឆ្នាំ​នេះ។ តាមលទ្ធផល​បង្ហាញ​ថា ក្រុម​ការពារ​តំណែង​ជើង​ឯក អាល្លឺម៉ង់​ឈរ​លេខ​១ ជា​ប្រទេស​មាន​ភាគ​រយ​ខ្ពស់​អាច​នឹង​លើក​ពាន World Cup​ដោយ​មាន​២៤​%។

ប្រទេស​ដែល​មក​ពី​តំបន់​អារមេរិក​ខាង​ត្បូង ប្រេស៊ីល​នៅ​លេខ​២​មាន​១៩,៨​% ខណៈ​អេស្ប៉ាញ​​ជាប់​ចំណាត់​ថ្នាក់​លេខ​៣​មាន​១៦,១​%។ អង់គ្លេស​ជា​ក្រុម​មិន​សូវ​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​ធំ ស្ថិត​នៅ​លេខ​៤​មាន​៨,៥​%។ យ៉ាងណា​នេះ​គ្រាន់​តែ​ជា​ការ​ទស្សន៍ទាយ​មួយ​ផ្នែល​អ្វី​ៗ​រក​ចាំ​លទ្ធផល​ពិត។

កាល​ពី​ឆ្នាំ​២០១៤ UBS​ក៏​ធ្លាក់​ធ្វើ​ការ​ទាយ​បែប​នេះ​ដែរ ដោយ​កាល​នោះ​លទ្ធ​ចេញ​ពី​វាយកំព្យូទ័រ​ថា ម្ចាស់​ផ្ទះ​ប្រេស៊ីល​ជា​អ្នក​ឈ្នះ World Cup​។ តែ​តាម​ទិដ្ឋភាព​ជាក់​ស្ដែង​ប្រេស៊ីល​​ធ្លាក់​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ចាញ់​អាល្លឺម៉ង ៧-១៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់