• 2018-05-18 08:29:33
  • ប្រវត្តិ​​

ស្រាយ​ចម្ងល់ ហេតុ​អ្វី​អាវ​ក្រុម​ជម្រើស​ជាតិ​មិន​មាន​ឈ្មោះ​​ក្រុមហ៊ុន​ឧបត្ថម្ភ?

  • 2018-05-18 08:29:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់​ទាត់​ជម្រើស​ជា​ច្រើន រាល់​ពេល​​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​អន្តរជាតិ​​ណា​មួយ តែងតែ​មាន​ក្រុមហ៊ុន​ឧបត្ថម្ភ​នៅ​ពី​ក្រោយ​ជា​ច្រើន។ ឧទាហរណ៍​ជាក់​ស្ដែង​ក្រុម​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ម្ចាស់​ម្ចាស់​ឧបត្ថម្ភ​ធំ​គឺ​ក្រុមហ៊ុន Vauxhall។ ប៉ុន្តែ​ឈ្មោះ​របស់​ក្រុមហ៊ុន​នេះ​មិន​ដែល​ដាក់​លើ​​អាវ​របស់​ជម្រើស​ជាតិ​អង់គ្លេស​ពេល​ប្រកួត​ផ្លូវការ​ឡើយ ពោល​​បាន​ត្រឹម​ដាក់​លើ​អាវ​ហាត់​តែ​ប៉ុណ្ណោះ។

​ មូលហេតុ​ដោយ​សារ​តែ FIFA​ បាន​ចែង​ច្បាប់​របស់​គេ។ ហេតុ​ផល​មួយ​នៅ​ពី​ក្រោយ​មិន​ឲ្យ​ដាក់​ឈ្មោះ​ក្រុមហ៊ុន​ឧបត្ថម្ភ​នៅ​លើ​អាវ​ជម្រើស​ជាតិ ព្រោះ FIFA មិន​ច​ឲ្យ​​លេច​ឈ្មោះ​ក្រុមហ៊ុន​​ទាំង​នោះ​នៅ​ក្នុង​ព្រឹត្តិការណ៍​ដែល​ពួក​គេ​គ្រប់គ្រង។ និយាយ​ឲ្យ​ស្រួល​ស្ដាប់​ FIFA មាន​ក្រុមហ៊ុន​ឧបត្ថម្ភ​​ផ្ទាល់​ខ្លួន ដូច្នេះ​គេ​មិន​ចង់​ឲ្យ​មាន​ឈ្មោះ​ក្រុមហ៊ុន​ផ្សេង​​លេច​ក្នុង​ទីលាន​ឡើយ៕ ​​​

ក្រុមហ៊ុន​ទាំង​នេះ​ជា​ដៃ​គូ​សហការ​របស់ FIFA

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់