• 2018-05-18 12:07:06
  • ប្រដាល់

​​សោកស្តាយ មាស​ ម៉ើ​ ចាញ់​​​ជើង​ខ្លាំង​ចិន​​ដោយ​អាជ្ញា​កណ្តាល​បញ្ឈប់​ទឹក​ទី​៣​

  • 2018-05-18 12:07:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ មាស​ ម៉ើ​ មិន​អាច​​សម្រេច​បំណង​​ស្វែង​រកជ័យជម្នះ​លើ​​​ជើង​ខ្លាំង​ចិន​ Xie Chao​ បាន​ទេ បន្ទាប់​ពីត្រូវ​បាន​អាជ្ញា​កណ្តាល​បញ្ឈប់​ក្នង​ទឹក​ទី​៤​​ក្នុង​កម្មវិធី​ One Championship​ នៅ​​ប្រទេស​សិង្ហបុរី​មុន​នេះ​បន្តិច។

សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ក្រៅ​ប្រទេស​លើក​នេះ​ កីឡាករ​កម្ពុជាពិត​ជា​បាន​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង ប៉ុន្តែ​កម្លាំង​ខ្សោយ​ជាង​ដៃ​គូ​ដែល​ធ្វើ​ឲ្យ​គេ​ងាយ​ស្រួល​កាច់ និង​ឃ្លេ។ នៅ​ទឹក​ទី​១ និង​ទី​២ មាស ម៉ើ ត្រូវ​បាន​កីឡាករ​ចិនកាច់​ឃ្លេ​ក​រហូត ប៉ុន្តែ​នៅ​តែ​តស៊ូ​រហូត​ដល់​ចប់​ទឹក។ យ៉ាង​ណា នៅ​ទឹក​ទី​៣ កីឡាករ​កម្ពុជា​រូប​នេះ​បាន​ឱកាស​នៅ​ពី​លើ​ដែរ ប៉ុន្តែ​​នៅ​មិន​បាន​យូរ​ឡើយ ដោយ​សារ​កម្លាំង​កាន់​តែ​ខ្សោយ។ នៅ​ពេល​កីឡាករ​ចិន​បាន​ឱកាស​នៅ​លើ​​ដោយ​វាយ​កណ្តាប់​ដៃ និង​កែង​លើ​ផ្ទៃ​មុខ​រហូត​​អាជ្ញា​កណ្តាល​បញ្ឈប់​តែ​ម្តង៕

មាស ម៉ើ ខាង​ឆ្វេ

រំលឹក​ដែរ​ថា​ កីឡាករ​ មាស​ ម៉ើ​ ជា​កូន​សិស្ស​មក​ពី​ក្លឹប​ប្រដាល់​ Cambodian Top Team​ របស់​កម្ពុជា​ ហើយ​នៅ​មុន​នេះ​គេ​បាន​ផ្ដួល​ជើង​ខ្លាំង​ជនជាតិ​ចិន​ Xie Chao ​ ឲ្យ​សន្លប់​នៅ​ទឹក​ទី១​ នៅ​ឯ​ប្រទេស​សិង្ហបុរី​ នៃ​កម្មវិធី​ One Championship។​ នេះ​ជា​ការ​បង្ហាញ​ខ្លួន​លើក​ទី២​នៅ​ក្រៅ​ស្រុក​របស់​ មាស​ ម៉ើ​ ក្នុង​កម្មវិធី​ខាង​លើ​ ខណៈ​លើក​ទី១​ នៅ​ប្រទេស​ហ្វីលីពីន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់