• 2018-05-18 07:28:51
  • ប្រដាល់

ឯម​ ឡេងលី​ វេង​ សុភ័ក្រ​ ជា​គូឯក​ប្រចាំ​សង្វៀន​ Ganzberg ចុង​សប្ដាហ៍​នេះ​

  • 2018-05-18 07:28:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ស្រករ​ក្រោយ​ និង​កំពុង​សាង​ការ​ចាប់​អារម្មណ៍​ វេង​​ សុភ័ក្រ​ រួម​និង​ ឯម​ ឡេងលី​ សប្ដាហ៍​នេះ​ នឹង​ត្រូវ​ប្រកួត​ជា​គូឯក​នៅ​សង្វៀន​ពីរ​ផ្សេង​គ្នា​ ដោយ​ម្នាក់​ត្រូវ​ប៉ះ​ថៃ​ ម្នាក់​ទៀត​ប៉ះ​រុស្សី​ ចាប់​ពី​ម៉ោង​៨យប់​នេះ​តទៅ។​

កីឡាករ​ វេង សុភ័ក្រ​

កីឡាករ​ វេង​ សុភ័ក្រ​ ត្រូវ​ប៉ះ​ជា​មួយ​អ្នក​ប្រដាល់​ជនជាតិ​ថៃ​ Damruotlek​ ក្នុង​ប្រភេទ​ទម្ងន់​ ៦៣,៥គីឡូក្រាម​ ខណៈ​ មាស​ សុជាតិ​ ក៏​ត្រូវ​ស្វាគមន៍​ជើង​ខ្លាំង​មក​ពី​ប្រទេស​ឡាវ​ Chhan Chhai​ លើ​ប្រភេទ​ទម្ងន់​ ៦៥គីឡូក្រាម​ នៅ​សង្វៀន​ Ganzberg Uber Fighter​ របស់​សង្វៀន​ MYTV។​

ចំណែក​ ឯម​ ឡេងលី​ និង​ត្រូវ​ប៉ះ​ជនជាតិ​ រុស្សី​ Arthur Shushinsky​ លើ​ប្រភេទ​ទម្ងន់​ ៧២គីឡូក្រាម​ ស្រប​ពេល​អ្នក​លេង​គុន​ខ្មែរ​ ទេស​ ជីវា​ ស្វាគមន៍​ថៃ​ A Vuth​ ក្នុង​ប្រភេទ​ទម្ងន់​ ៦៣,៥​គីឡូក្រាម​ នា​កម្មវិធី​ Ganzberg Top Fighter​ របស់​សង្វៀន​អាស៊ីអាគ្នេយ៍។​

កីឡាករ​ វេង សុភ័ក្រ​

សង្វៀន​ MYTV​ ដែល​មាន​ វេង​ សុភ័ក្រ​ និង​ មាស​ សុជាតិ​ ប្រកួត​នោះ​គឺ​ចាប់​ផ្ដើម​ពី​ម៉ោង​ ៨យប់​ ថ្ងៃ​សុក​ ទី១៨​ ខែ​ឧសភា​ ឆ្នាំ​២០១៨។​ ចំណែក​ ឯម​ ឡេងលី​ និង​ ទេស​ ជីវា​ នឹង​ត្រូវ​ប្រកួត​ចាប់​ម៉ោង​ ៨យប់​ ថ្ងៃ​សៅរ៍​ ទី១៩​ ខែ​ឧសភា​ ឆ្នាំ​២០១៨៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់