• 2018-05-18 01:38:09
  • បាល់ទះ

ព្រឹក​នេះ​ក្រុម​បាល់ទះ​វិសាខា តទល់​​ជា​មួយ​ក្រុម​ខ្លាំង​ថៃ ប្រជែង​កៅអី ១/២

  • 2018-05-18 01:38:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទះ​​របស់​កម្ពុជា វិសាខា នឹង​ត្រូវ​ជួប​ក្រុម​ខ្លាំង​របស់​ថៃ ​ហាលិ​ប៊ុន​ឆៃ នៅ​ម៉ោង ១០:១៥ នាទី​ព្រឹក​នេះ ដើម្បី​ប្រជែង​កៅអី ១/២ ឬ​៤​ក្រុម​ចុង​ក្រោយ ក្នុង​ព្រឹត្តិការណ៍ Volleyball Tournament "Sealect Tuna" the Winner of Thailand។

ក្រុម​ វិសាខា

បើ​តាម​​លោក​ សាន សុក្រិត​ គ្រូ​របស់​វិសាខា​បាន​និយាយ​កាល​​ពី​ម្សិល​មិញ​ថា ​ក្រុម​របស់​ខ្លួន​មាន​បញ្ហា​តិច​តួច ដោយ​​មាន​កីឡាករ​របួស​ ៤ទៅ​៥​នាក់ ប៉ុន្តែ​ស្ថាន​ភាព​របួស​មិន​ធ្ងន់ធ្ងរ។ ​កីឡាករ​របស់​លោក​ទាំង​អស់​ក៏​អាច​​ជួយ​ក្រុម​​ដែរ​នៅ​ព្រឹក​នេះ។

​​ជំនួប​នេះ​គឺ​ជា​ការ​ប្រកួត​សំខាន់​សម្រាប់ វិសាខា ប្រសិន​បើ​ឈ្នះ​ នឹង​អាច​បន្ត​ដំណើរ​ឡើង​ទៅ​កាន់​វគ្គ ៤​ក្រុម​ចុង​ក្រោយ ពី​ព្រោះ​ពួក​គេ​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម រចនា V កាល​ប្រកួត​សន្សំ​ពិន្ទុ​ដំបូង​ ៣-០។ ​ព្រឹត្តិការណ៍​នេះ​មាន​ក្រុម​ចូល​រួម​រហូត ៤០ ក្រុម ហើយ​បាន​ធ្វើ​ការ​ប្រកួត​ជម្រុះ​​ មក​ដល់​ពេល​នេះ​នៅ​សល់ ១២ ក្រុម ត្រូវ​បាន​បែង​ចែក​ជា​ ៤ ពូល​។ ​

សម្រាប់ ៤ ពូល​នេះ​នឹង​យក​ក្រុម​លេខ ១ នៅ​តាម​ពូល​នីមួយ​ៗ ឡើង​ទៅ​កាន់​វគ្គ ៤​ក្រុម​ចុង​ក្រោយ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់