• 2018-05-18 00:39:15
  • ព័ត៌មាន

ស្បែក​ជើង​របស់​ Salah ត្រូវ​យក​ទៅ​ដាក់​តាំង​ក្នុង​សារមន្ទីរ​

  • 2018-05-18 00:39:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mohamed Salah ត្រូវ​​ផ្ដល់​កិត្តិយស​ឲ្យ​យក​ស្បែក​ជើងទៅ​​ដាក់​តាំង​នៅ​ក្នុង​សារមន្ទីរ​ប្រទេស​អង់គ្លេស​ត្រង់​ផ្នែក​វត្ថុ​បុរាណ​ដែល​ប្រមូល​មក​ពី​អេហ្ស៊ីប។

ការ​ធ្វើ​ដូច្នេះ​បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​របស់​ Liverpool បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​កត់​សម្គាល់​ដោយ​ស៊ុត​បញ្ចូល​ទី​បំបែក​កំណត់ត្រា​ ៣២​គ្រាប់​នៅ Premier League និង​ជួយ​ក្រុម​របស់​ខ្លួន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ UEFA Champions League ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​១១​ឆ្នាំ។​

លោក​ Neal Spencer អ្នក​ដាក់​រៀប​ចំ​ការ​ដាក់​តាំង​បាន​និយាយ​ថា៖ "ស្បែក​ជើង​មួយ​គូ​នេះ​បាន​ប្រាប់​ពី​រឿង​រ៉ាវ​របស់​តារា​ឆ្នើម​ជនជាតិ​អេហ្ស៊ីប​ដែល​កំពុង​ប្រកប​អាជីព​បាល់ទាត់​​នៅ​អង់គ្លេស​ និង​បាន​​ធ្វើ​ឲ្យ​ពិភពលោក​ចាប់​អារម្មណ៍"។​

ក្រៅ​ពី​ជោគជ័យ​ជាមួយ​ក្លឹប​ឈ្នះ​ពាន​ផ្ទាល់​ខ្លួន​ជាង​៣០​នៅ​រដូវ​កាល​នេះ​ Salah ក៏​បាន​ជួយ​អេហ្ស៊ីប​ឡើង​ទៅ​លេង​ World Cup លើក​ដំបូង​ផង​ដែរ​បន្ទាប់​ពី​ខកខាន​អស់​ជា​យូរ​ឆ្នាំ៕

ប្រភព៖ Sky Sports ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់