• 2018-05-17 09:55:37
  • ព័ត៌មាន

N07 ​ជា​កីឡាករ​ E-Sports អន្តរជាតិ​ទី​១​​របស់​ខ្មែរ​ទៅ​ប្រកប​អាជីព​នៅ​កូរ៉េ

  • 2018-05-17 09:55:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​អេឡិចត្រូនិក​កម្ពុជា​លើ​ប្រភេទ​វិញ្ញាសា​ Dota 2 ដែល​មាន​រហស្សនាម​ No7 ត្រូវ​បាន​ក្រុម​ហ៊ុន​ហ្គេម​អេឡិចត្រូនិក​យក​ទៅ​ចូល​រួម​ជា​មួយ​ក្រុម​របស់​ខ្លួន​​ដើម្បី​ធ្វើ​ជា​កីឡាករ​អាជីព​នៅ​ទី​នោះ។

កីឡាករ No7 (រូបថត៖ Dota2 Cambodia)

តាម​ការ​ឲ្យ​ដឹង​ពី​ Dota 2 Cambodia ថា កីឡាករ​អេឡិចត្រូនិក​ខ្មែរ​ទី​មួយ​ដែល​បង្ហាញ​ឲ្យ​អ្នក​ដែល​មើល​ងាយ​ Gamer​ ថា​អត់​ប្រយោជន៍។ ពេល​នេះ​គាត់​ត្រូវ​បាន​ក្រុម​ហ៊ុន​កីឡា​អេឡិចត្រូនិក​ (E-Sports)​ របស់​ប្រទេស​​កូរ៉េ​ខាង​ត្បូង​ទាក់​ទង​ទៅ​ចូល​រួម​ក្រុម​ Dota 2​ ថ្មី​របស់​ក្រុម​ហ៊ុន​គេ។ សម្រាប់​ការ​នាំ​យក​ទៅ​នេះ​ ​ក្រុម​នោះ​ផ្តល់​​ប្រាក់​ខែ​ដំបូង​ គឺ​១០០០​ដុល្លារ​ក្នុង​១​ខែ ​ផ្តល់​ខុន​ដូ​ សម្រាប់​ស្នាក់​នៅ​ ​មាន​គ្រូ​បង្ហាត់​ និង​​អាហារ​ ព្រម​ទាំង​​មាន​ប្រាក់​លើក​ទឹក​ចិត្ត​ពេល​ឈ្នះ​ការ​ប្រកួត​។ ប្រាក់​ខែ​នឹង​កើន​បន្ត​បន្ទាប់​ទៀត។

កីឡាករ​ No7 ​ត្រូវ​ត្រូវ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​​វេលា​ម៉ោង​៧:៣០​នាទី​យប់​ ថ្ងៃ​ព្រហស្បតិ៍​ ទី​១៧​ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ។ ​រូប​គេ​ក្លាយ​ជា​កីឡាករ​អេឡិចត្រូនិក​អន្តរជាតិ​ទី​១​របស់​កម្ពុជា​ដែល​នឹង​បង្ហាញ​ឲ្យ​លើ​ឆាក​អន្តរជាតិ៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់