• 2018-05-17 04:20:59
  • បាល់ទាត់

Rivaldo៖ បើ Neymar មិន​ចេញ​ពី PSG ទេ ស្អី​ក៏​គេ​មិន​ឈ្នះ​ដែរ

  • 2018-05-17 04:20:59
  • ចំនួនមតិ

ចន្លោះមិនឃើញ

អតីត​វីរបុរស​ប្រេស៊ីល Rivaldo បាន​ជំរុះ​ឲ្យ Neymar ចាកចេញ​ពី Paris Saint-Germian ប្រសិន​ជា​គេ​ចង់​ឈ្នះ​ពាន​សំខាន់​ៗ ​ដូច​ជា Champions League ជា​ដើម។

Neymar កំពុង​មាន​ការ​ទាក់ទង​​​ពី​ក្លឹប Real Madrid​ ហើយ​ថ្មី​ៗ​នេះ​ក្លឹប​បិសាច​ក្រហម Manchester United ក៏​ចាប់​អារម្មណ៍​កីឡាករ​ប្រេស៊ីល​នេះ​ដូច​គ្នា។ រយៈពេល​ចុងក្រោយ Zinedine Zidane អ្នក​ចាត់​ការ​របស់ Madrid បាន​បង្ហាញ​ទស្សនៈ​របស់​ខ្លួន​ថា Neymar អាច​លេង​ត្រូវ​គ្នា​ល្អ​ជាមួយ Cristiano Ronaldo។

ប្រសិន​ជា​ចង់​នាំ​កីឡាករ​វ័យ​២៦​ឆ្នាំ​នេះ​មក​អេស្ប៉ាញ​មែន Real ត្រូវ​ចំណាយ​លើស​២០០​លាន​ផោន​ ដើម្បី​យក​គេ​ចេញ​ពី PSG។ យ៉ាងណាក្ដី Rivaldo ជឿ​ថា អតីត​កីឡាករ​របស់ Barcelona នេះ​​កំពុង​មាន​ពន្លឺ​ក្នុង​ជីវិត ហើយ​គេ​គួរ​តែ​គិត​ចេញ​ពី​បារាំង​ដើម្បី​ឈ្នះ​ពាន​ធំ​ៗ។

“ប្រសិន Neymar មិន​ចេញ​ពី PSG ទេ គេ​នឹង​មិន​ឈ្នះ​ពាន​សំខាន់​ៗ​ទេ។ ជា​ពិសេស Champions League ដែល​ជា​ពាន​ប្រជែងសំខាន់​ជាង​គេ។ លីគ​នៅ​បារាំង​នៅ​មាន​កម្រិត​ទាប​ណាស់ បើ​ប្រៀប​​ទៅ​នឹង​លីគ​​ប្រទេស​អេស្ប៉ាញ​និង​អង់គ្លេស ហើយ​គេ​លេង​នៅ​ក្លឹប​ដែល​គ្មាន​ប្រវត្តិ​អស្ចារ្យ​ទៀត"។ សម្ដី Rivaldo៕ ​​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់