• 2018-05-17 03:44:20
  • បាល់ទាត់

​ប្រាក់ មុន្នីឧត្ដម ថា ភាគ​រយ​ខ្ពស់​គឺ​ត្រលប់​មក​លេង​នៅ​ស្រុក​វិញ

  • 2018-05-17 03:44:20
  • ចំនួនមតិ

ចន្លោះមិនឃើញ

ខ្សែ​​​ប្រយុទ្ធ​ឆ្នើម​របស់​កម្ពុជា ​ប្រាក់ មុន្នីឧត្ដម ទំនង​មក​លេង​នៅ​ខ្មែរ​វិញ នេះ​បើ​តាម​ការ​អះអាង​ពី​សាមី​ខ្លួន ក្រោយ​ពេល​ក្លឹប ​Negeri Sembilan FA ​​របស់​ម៉ាឡេស៊ី​ផ្ដាច់​កុង​ត្រា។

ប្រាក់ មុន្នីឧត្ដម

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ឥឡូវ​នេះ​មាន​ក្លឹប​មួយ​ចំនួន​​កំពុង​ធ្វើការ​ចរចា​​ជា​មួយ​ខ្លួន ប៉ុន្តែ​សុទ្ធ​ជា​​ក្លឹប​ក្នុង​ស្រុក។ បើ​ចង់​ឲ្យ​រូប​គេ​បញ្ជាក់​ថា ក្លឹប​ណា​ខ្លះ​នោះ​ គឺ​គេ​មិន​អាច​បញ្ជាក់​បាន​ទេ ប៉ុន្តែ​គ្រាន់​តែ​ប្រាប់​ថា សុទ្ធ​ជា​ក្លឹប​នៅ​ក្នុង​លីគ​កំពូល​កម្ពុជា​។

​​​អតីត​កីឡាករ​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​រូប​នេះ​បញ្ជាក់​ថា ភាគ​រយ​ខ្ពស់​មែន​ទែន​ក្នុង​ការ​វិល​មក​លេង​នៅ​កម្ពុជា​វិញ។ ដើម​ឡើយ ប្រាក់ មុន្នីឧត្ដម ត្រូវ​​បាន​ក្លឹប​នៅ​ម៉ាឡេស៊ី​ខាង​លើ​ ផ្ដល់​កុង​ត្រា​ដល់​ផុត​រដូវ​កាល ប៉ុន្តែ​ដោយសារ​កីឡាករ​កម្ពុជា​​រូប​នេះ​មិន​អាច​ធ្វើ​អ្វី​ទៅ​តាម​ការ​ចង់​បាន​របស់​ក្លឹប​មួយ​នេះ ទើប​ត្រូវ​បាន​ក្លឹប​ផ្ដាច់​កុង​ត្រា​តែ​ម្ដង៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់