• 2018-05-17 02:36:13
  • បាល់ទាត់

ក្ដី​ស្រមៃ​ Torres ឈ្នះ​ពាន​ធំ​ជាមួយ​ Atletico លើក​ដំបូង​បាន​ក្លាយ​ជា​ការ​ពិត​

  • 2018-05-17 02:36:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Fernando Torres បាន​និយាយ​ថា​ការ​ឈ្នះ​ពាន​ Europa League ជាមួយ​ Atletico Madrid គឺ​ជា​ក្ដី​ស្រមៃ​របស់​ខ្លួន​តាំង​ពី​កុមារភាព​មក។

Atletico បាន​យក​ឈ្នះ​ Marseille ៣​ទល់​នឹង​០​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដើម្បី​លើក​ពាន​ធំ​ទី​ពីរ​របស់​ទ្វីប​អឺរ៉ុប​ ហើយ​ជា​ការ​ឈ្នះ​ពាន​លើក​ទី​៦​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Diego Simeone។ យ៉ាង​ណា​ពាន​យប់​មិញ​គឺ​ជា​ពាន​លើក​ដំបូង​ដែល​ Torres ឈ្នះ​ជាមួយ​ Atletico។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​ចំណាយ​ពេល​១១​រដូវ​កាល​ជាមួយ​ក្លឹប​មាន​មូលដ្ឋាន​នៅ​ម៉ាឌ្រីដ​ តែ​ទើប​តែ​ឈ្នះ​ពាន​ធំ​លើក​ទី​មួយ​ប៉ុណ្ណោះ​ជាមួយ​ក្លឹប​ ហើយ​វា​ក៏​ជា​ពាន​លើក​ចុង​ក្រោយ​ដែរ​ ដោយ​សារ​ Torres នឹង​ចាកចេញ​ពី​ Atletico នៅ​ចប់​រដូវ​កាល​។ ​

ថ្លែង​ពី​អារម្មណ៍​របស់​ខ្លួន​អតីត​កីឡាករ​ Liverpool និង​ Chelsea បាន​និយាយ​ថា៖ "ការ​ឈ្នះ​ពានជាមួយ​ Atletico គឺ​ជា​ក្ដី​ស្រមៃ​តាំង​ពី​តូច​មក​ ពេល​នេះ​​​វា​បាន​ក្លាយ​ជា​ការ​ពិត​ហើយ។ សម្រាប់​ខ្ញុំ​វា​គឺ​ជា​ការ​បែកគ្នា​ដ៏​មាន​ន័យ​បំផុត​។ ខ្ញុំ​តែងតែ​ស្រលាញ់ និង​គាំទ្រ​​ក្លឹប​"៕

ប្រភព៖ Goal ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់