• 2018-05-16 23:39:46
  • បាល់ទាត់

Griezmann ស៊ុត២គ្រាប់ឲ្យ Atletico លើកពាន Europa ស្រួលៗ

  • 2018-05-16 23:39:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Atletico Madrid បានយកឈ្នះ Marseille ៣ទល់នឹង០ នៅទឹកដី Lyon ប្រទេសបារាំងដើម្បីលើកពាន Europa League ជាលើកទី៣ក្នុងរយ :ពេល៩ឆ្នាំចុងក្រោយ។

ការប្រកួតនៅកីឡដ្ឋាន Parc Olympique Lyonnais ដែលផ្ទុកអ្នកគាំទ្រជាង ៥០០០០ ម៉ឺននាក់ ខ្សែប្រយុទ្ធសញ្ជាតិបារាំងផ្ទាល់គឺ Griezmann បានស៊ុតបើកឆាក២គ្រាប់ម្នាក់ឯងនៅនាទី ២១ និង៤៩ មុនពេលដែលប្រធានក្រុម Gabi ជាអ្នកបន្ថែមគ្រាប់ទី៣នៅនាទី៨៩។

ជ័យជម្នះយប់មិញធ្វើឲ្យក្រុមមានមូលដ្ឋានមកពីទីក្រុងម៉ាឌ្រីដនេះឈ្នះពាន៣ដងស្មើមិត្តរួមលីគ Sevilla បន្ទាប់ពីពួកគេធ្លាប់លើកពាន Europa កាលពីឆ្នាំ២០១០ និង២០១២៕

ប្រភព៖ theguardian អត្ថបទ៖ វីរ័ត្ន

មតិយោបល់