• 2018-05-17 01:38:51
  • កីឡា​ផ្សេង​ៗ

ឈ្នះ​មេដាយ​ច្រើន​មែន​ ប៉ុន្តែ​ក៏​មាន​កីឡាករ កីឡា​ការិនី ITF​ កម្ពុជា​ របួស​២នាក់​ដែរ​ពេលប្រកួត

  • 2018-05-17 01:38:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈ្នះ​បាន​មេដាយ​ច្រើន​គ្រឿង​មែន​កាល​ពី​ប៉ុន្មាន​ថ្ងៃ​នេះ​ អំឡុង​ការ​ប្រកួត​ជើងឯក​អាស៊ី​តេក្វាន់ដូ​ ITF​ នៅ​ប្រទេស​ម៉ុងហ្គោលី ​កីឡាករ​ កីឡា​ការិនី​ ITF​ កម្ពុជា​ ក៏​មាន​រងរបួស​ក្នុង​ពេល​ប្រកួត​ពីរនាក់​ផង​ដែរ។​

កីឡា​ការិនិី រស់ ស្រីនិច(ឆ្វេង) សុភ័ក្រ ច័ន្ទឧត្ដម(ស្ដាំ)

ទី១​ កីឡាករ​ សុភ័ក្រ​ ច័ន្ទឧត្តម​ រងរបួស​ភ្លាត់​ឆ្អឹង​តួច​កែងដៃ​ឆ្វេង​ នៅ​ពេល​ប្រកួត​វិញ្ញាសា​ប្រយុទ្ធ​ឯកត្តាជន​នា​វគ្គ​ផ្ដាច់ព្រ័ត្រ​ ប៉ុន្តែ​ជើង​ខ្លាំង​វ័យ​១៣ឆ្នាំ​ខាង​លើ​ អាច​បន្ត​ការ​ប្រកួត​រហូត​បាន​ឈ្នះ​មេដាយ​មាស​ទៀត​ផង។​

ទី២​ កីឡា​ការិនី​ រស់​ ស្រីនិច​ រងរបួស​ធ្លាក់​ស្មារ​ស្ដាំ​ លើ​វិញ្ញាសា​ប្រយុទ្ធ​ដូច​កីឡាករ​ខាង​លើ​ដែរ​ ពោល​ប៉ុន្តែ​នៅ​បន្ត​ប្រកួត​ និង​អាច​ឆ្លៀត​លេង​វិញ្ញាសា​បន្ទាប់​ទៀត​បាន​ផង​ដែរ។​ កីឡា​ការិនី​២៣ឆ្នាំ​រូប​នេះ​ប្រកួត​លើ​ប្រភេទ​ទម្ងន់​ ៧៥គីឡូក្រាម។​

សុភ័ក្រ ច័ន្ទឧត្ដម

រំលឹក​ដែរ​ថា​ កីឡាករ​ សុភ័ក្រ ​ច័ន្ទឧត្តម​ ឈ្នះ​បាន​មេដាយ​មាស៣​ គ្រឿង​ ប្រាក់១​ និង​សំរឹទ្ធ​១​ ខណៈ​ រស់​ ស្រីនិច​ ឈ្នះ​មេដាយ​ប្រាក់​២ គ្រឿង​ នា​ការ​ប្រកួត​ជម្រើសរើស​ជើង​ឯក​អាស៊ី​លើក​ទី៩​ នៅ​ឯ​ប្រទេស​ម៉ុងហ្គោលី​កន្លង​ទៅ​ថ្មីៗ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់