• 2018-05-16 04:20:22
  • វិភាគ

គ្រប់​យ៉ាង​​គួរ​ដឹង​ពី​ការ​ប្រកួត​កក្រើក Europa League ផ្ដាច់​ព្រ័ត្រ​​យប់​នេះ

  • 2018-05-16 04:20:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រាត្រី​នេះ​ម៉ោង​១:៤៥ នាទី​រំលង​អាធ្រាត្រ​ក្រុម​មក​ពី​បារាំង​​ Olympique de Marseille នឹង​ត្រូវ​ការ​ត​ទល់​ជាមួយ​ជើង​ខ្លាំង​មក​ពី​អេស្ប៉ាញ Atlético Madrid ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Europa Leagu រដូវ​កាល​២០១៧-១៨។ ខាង​ក្រោម​នឹង​ប្រាប់​រឿង​គ្រប់​យ៉ាង​ទាក់ទង​នឹង​ការ​ប្រកួត​​នេះ៖

ទីតាំង​ប្រកួត

លេង​នៅ​កីឡដ្ឋាន Parc Olympique Lyonnais ​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​៥៦ ៥០០​នាក់ ទីតាំង​ក្នុង​ទីក្រុង Lyon ប្រទេស​បារាំង។ ទីតាំង​នេះ​បាន​កំណត់​តាំង​ពី​ដើម​រដូវ​កាល​មក​ម្ល៉េះ។ អាច​និយាយ​បាន​ថា​ Marseille សំណាង​បាន​លេង​ក្នុង​ប្រទេស​ខ្លួន​ឯង។

អាជ្ញាកណ្ដាល មាន​៥​រូប

  • អាជ្ញាកណ្ដាល​លើ​​ក្នុង​ទីលាន៖  Björn Kuipers  (ហូឡង់)

  • អាជ្ញាកណ្ដាល​ចាប់​បាល់ Off-Side៖  Sander van Roekel និងErwin Zeinstra (ហូឡង់)

  • អាជ្ញាកណ្ដាល​​ផ្លាស់​ប្ដូរ​កីឡាករ៖ Szymon Marciniak (ប៉ូឡូញ)

  • អាជ្ញាកណ្ដាល​នៅ​បង្គោល​ទី៖ Danny Makkelieនិង Pol van Boekel  (ហូឡង់)

  • អាជ្ញាកណ្ដាល​បម្រុង៖  Mario Diks (ហូឡង់)

រង្វាន់​ក្រុម​ឈ្នះ

  • ទទួល​បាន​ពាន​​ Europa League ​មួយ​ ទម្ងន់​១៥​គីឡូក្រាម

  • ទទួល​បាន​ទឹក​ប្រាក់​ ៦,៥​លាន​អ៊ឺរ៉ូ

ជម្រើស​១១​អ្នក​របស់​ក្រុម​ទាំង​២

  • Marseille: Mandanda; Sakai, Rami, Luiz Gustavo, Amavi; Anguissa, Sanson; Thauvin, Payet, Ocampos; Germain

  • Atlético: Oblak; Vrsaljko, Giménez, Godín, Lucas; Koke, Saúl Ñíguez, Gabi, Correa; Griezmann, Costa

អតីត​កាល

Atlético ធ្លាប់​គ្រង Europa League ​២សម័យ​កាល​ ក្នុង​នោះ​នៅ​រដូវ​កាល ២០០៩-១០ និង ២០១១-១២ ខណៈ Marseille មិន​ដែល​ស្គាល់​ជាតិ​ឈ្នះ​សោះ។ ប្រវត្តិ​ប៉ះ​គ្នា​២ដង​គត់​ ក្នុង​នោះ Atlético ឈ្នះ​ម្ដង​និង​ស្មើ​គ្នា​ម្ដង៕ ​ ​

ប្រភព៖ UEFA ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់