• 2018-05-16 01:59:44
  • បាល់ទាត់

កូន Marcelo លេង​ជាមួយ​កីឡាករ​ Real ប្រើ​បច្ចេកទេស​តែត​បាល់​ចូល​ធុង​យ៉ាង​ឡូយ

  • 2018-05-16 01:59:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Enzo Vieira ដែល​ជា​កូន​ប្រុស​របស់ Marcelo បាន​លេង​ល្បែង​តែត​បាល់​ត​គ្នា​ ជាមួយ​ក្រុម​កីឡាករ​ Real Madrid ដោយ​ប្រើ​ទេពកោសល្យ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មិន​ចាញ់​ឪពុក​ទេ។

វីដេអូ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ Marcelo កុមារា​មាន​វ័យ​​ទើប​តែ​៨​ឆ្នាំ​​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ផ្លាស់​ខោអាវ​របស់​ក្រុម Real Madrid និង​លេង​ល្បែង​ខាង​លើ​ជាមួយ​​មិត្តភ័ក្ដិ​​របស់​ឪពុក​មាន​ដូច​ជា  Luka Modric, Marco Asensio និង​ Ramos​ ជា​ដើម។

ចាប់​ផ្ដើម​ដំបូង Enzo តែត​បាល់​ចេញ​ពី​កីឡាករ​ខ្សែ​ការពារ​ Theo Hernández ហើយ​តែត​ជា​បន្តៗ​គ្នា​រហូត​ដល់​ Sergio Ramos ​ដែល​ជា​អ្នក​ចុងក្រោយ បាន​ប៉ះ​បាល់​ទៅ​ឲ្យ Enzo តែត​បញ្ចូល​ធុង​យ៉ាង​ល្អ។ ក្រុម​កីឡាករ​ Real Madrid ទាំង​ស្បែក​ហ៊ោ​ជា​ខ្លាំង ក្រោយ​​កូន Marcelo សម្រេច​ល្បែង​បាន​ជោគជ័យ។ Enzo Vieira បច្ចុប្បន្ន​កំពុង​ហាត់​នៅ​យុវជន​របស់ Real Madrid៕​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់