• 2018-05-16 02:03:30
  • បាល់ទះ

ម៉ោង ១០:១៥ នាទី​​ព្រឹក​នេះ វិសាខា ជួប​ រចនា​ V របស់​ថៃ​វគ្គ ១២​ក្រុម​ចុង​ក្រោយ

  • 2018-05-16 02:03:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​វិសាខា​របស់​ថៃ ​បាន​ឈាន​ចូល​មក​កាន់​វគ្គ ១២ ក្រុម​ចុង​ក្រោយ​ហើយ ដោយ​ព្រឹក​នេះ​​ត្រូវ​ជួប​ក្រុម រចនា V ដែល​ជា​ក្លឹប​របស់​ថៃ ​ក្នុង​ព្រឹត្តិការណ៍​ Volleyball Tournament "Sealect Tuna" the Winner of Thailand។

ក្រុម​ វិសាខា (រូប​ថត៖ផ្ដល់ឲ្យ)

​មុន​ឡើង​មក​កាន់​វគ្គ​នេះ​ក្រុម​វិសាខា​​បាន​លត់​ក្រុម​ពេជ្រ​ថា​ប៊ុន ​របស់​​ថៃ ៣-០ (២៥-១២, ២៥-១៧, ២៥-១៩) ​ក្នុង​វគ្គ​២៤​​ក្រុម​ចុង​​ក្រោយ។ កាល​ប្រកួត​ក្នុង​ពូល​វិញ​ក្រុម​របស់​កម្ពុជា​មួយ​នេះ​ស្ថិត​នៅ​កំពូល​តារាង​នៃ​ពូល J ។

​​ជំនួប​ខាង​លើ​គឺ​ជា​ការ​ប្រកួត​​បែក​ចែក​ពូល​លើក​ទី​២ ដោយ​១២​ក្រុម​ ដែល​បាន​ឡើង​មក​​នេះ​ត្រូវ​បាន​បែក​ចែក​ជា ៤ ពូល​ ក្នុង១​ពូល​មាន ៣ ក្រុម ហើយ​ធ្វើ​ការ​ប្រកួត​វិល​ជុំ​​សន្សំ​ពិន្ទុ​ អ្នក​​មាន​ពិន្ទុ​លើស​គេ​​នៅ​តាម​ពូល​នីមួយ​ៗ ​តែ​មួយ​ក្រុម​គត់​ បាន​ឡើង​ទៅ​កាន់​វគ្គ ៤​ក្រុម​ចុង​ក្រោយ។ ជំនួប​លើក​ទី​២​ក្នុង​ពូល​ N ​នេះ​ វិសាខា នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ​២០១៨ ​ដោយ​ប៉ះ​ក្រុម ​ហាលិ​ប៊ុន​ឆៃ វេលា​ម៉ោង ១០:១៥ នាទី​ដូច​គ្នា៕ ​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់