• 2018-05-16 07:42:50
  • ព័ត៌មាន

សហព័ន្ធ​ទទួល​បាន​ក្រុម​ចុះ​ឈ្មោះ​​ប្រកួត​ LOL ច្រើន​លើស​ការ​រំពឹង​ទុក​

  • 2018-05-16 07:42:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​​កម្ពុជា​​ទទួល​បាន​ក្រុម​ច្រើន​លើស​ពី​ការ​រំពឹង​ទុក​សម្រាប់​ការ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ជើង​ឯក​កីឡា​អេឡិចត្រូនិក​លើ​វិញ្ញាសា​ League Of Legends ​(LOL)​ ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ាន។

ការ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​​ត្រូវ​បាន​បិទ​កាល​ពី​ថ្ងៃ​ទី​១១​ ខែ​ឧសភា​ ឆ្នំា​២០១៨​កន្លង​ទៅ។ សហព័ន្ធ​រំពឹង​ថា​ ​យ៉ាង​ច្រើន​បំផុត​ប្រហែល​ជា​១៥​ក្រុម​ប៉ុណ្ណោះ​ដែល​​អាច​​នឹង​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​មាន​ក្រុម​រហូត​ដល់​២៣​ដែល​បាន​ចុះ​ឈ្មោះ​។ លទ្ធផល​នេះ​បញ្ជាក់​ថា ​នៅ​ប្រទេស​កម្ពុជា​សំបូរ​កីឡាករ​លើ​វិញ្ញាសា​ League Of Legends ច្រើន។ ​

ក្រុម​ទាំង​២៣​នឹង​ត្រូវ​ប្រកួត​​​ប្រជែង​គ្នា​ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង​ឈ្នះ​កៅអី​ឆ្ពោះ​ទៅ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​ប្រទេស​សិង្ហបុរី​ដែល​ជា​ព្រឹត្តិការណ៍​ធំ​ដំបូង​បង្អស់​នៅ​តំបន់​អាស៊ាន​សម្រាប់​វិញ្ញាសា​ LOL នេះ។ តាម​ដាន​ទាំង​អស់​គ្នា​ថា​តើ​ក្រុម​មួយ​ណា​ជា​ជើង​ខ្លាំង​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​ជា​មួយ​ក្រុម​ផ្សេង​ៗ​ទៀត​នៅ​អាស៊ាន?

នេះ​ជា​​ឈ្មោះ​​ក្រុម​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​

  • ១-Revenge Team
  • ២-Apsara
  • ៣-Team Spirit
  • ៤-Team BigDuck
  • ៥-Curious
  • ៦-Invisible
  • ៧-Lam All
  • ៨-Majestix
  • ៩-The Great Family
  • ១០-Summoner Dark
  • ១១-D.Dragon
  • ១២-The StyleX
  • ១៣-iLose
  • ១៤-GGWP
  • ១៥-Cyber Storm
  • ១៦-Trigger Stranger
  • ១៧-OMC-Vivo9
  • ១៨-Young Legends
  • ១៩-AQUA Tix
  • ២០-Nuclear Tiger
  • ២១-Family TZ For Life
  • ២២-Choo Choo Train
  • ២៣-Rogue Warriors

ដំណឹង​លក់​សំបុត្រទស្សនា​ការ​ប្រកួត​ LOLនិង​ការ​ប្រគំ​តន្ត្រី

  • ជា​មួយ​គ្នា​នេះ​ ក៏​មាន​ការ​លក់​សំបុត្រ​សម្រាប់​ចូល​រួម​ទស្សនា​ការ​ប្រកួត​ និង​ការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​ដែល​រៀប​ចំ​ដោយ​ក្រសួង​ក្រសួង​វប្បធម៌​ សហគមន៍​ និង​យុវជន​របស់​ប្រទេស​សិង្ហបុរី​។ ការ​ប្រកួត​ប្រជុំ​ដោយ​ក្រុម​ខ្លាំង​ៗ​ចំនួន​១០​មក​ពី​ប្រទេស​១០​នៅ​តំបន់​អាស៊ាន​ និង​ការ​ប្រគំ​តន្ត្រី​មាន​៤​​ដង​​ដែល​​នឹង​ចូល​រួម​សម្តែង​ដោយ​ឌីជេ​​ និង​តារា​ចម្រៀង​ល្បី​ៗ​លំដាប់​ពិភព​លោក។

តម្លៃ​សំបុត្រ​១​សន្លឹក​ដែល​អាច​ចូល​បាន ​គ្នា​២​នាក់​តម្លៃ​១០០០​ដុល្លារ​ ប៉ុន្តែ​ពេល​កំពុង​​បញ្ចុះ​តម្លៃ​សល់​ត្រឹម​​៦០០​ដុល្លារ​អាមេរិក ។ ដូច្នេះ​សម្រាប់​អ្នក​មាន​លទ្ធភាព​ចង់​ចូល​រួម​​ទស្សនា​ការ​ប្រគំ​តន្ត្រី​ និង​ការ​ប្រកួត​ដ៏​អស្ចារ្យ​​នៅ​ប្រទេស​សិង្ហបុរី​នេះ​ អាច​ចូល​មើល​ព័ត៌មាន​លំអិត​ និង​ទិញ​សំបុត្រ​បាន​តាម​រយៈ​ Hyperplay 2018 Presale

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទថ្មី