• 2018-05-16 00:56:08
  • ព័ត៌មាន

Pep ជាប់​ជា​អ្នក​ចាត់​ការ​ឆ្នើម​នៅ​ Premier League ប្រចាំ​ឆ្នាំ

  • 2018-05-16 00:56:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola របស់​ Manchester City បាន​ជាប់​ជា​អ្នក​ចាត់ការ​ទូទៅ​ឆ្នើម​ប្រចាំ​ឆ្នាំ​ក្របខ័ណ្ឌ​កំពូល​​ Premier League។

បុរស​សញ្ជាតិ​អេស្ប៉ាញ​បាន​ដឹក​នាំ​ក្រុម​​ City ក្លាយ​ជា​ជើង​ឯក​នឹង​បំបែក​កំណត់ត្រា​ដណ្ដើម​បាន​១០០​ពិន្ទុ​ពីការ​ប្រកួត, ស៊ុត​ចូល​ ១០៦​គ្រាប់​ និង​របូត​តែ​១៤​ពិន្ទុ​ប៉ុណ្ណោះ​ពេញ​មួយ​រដូវ​កាល។​ ក្រៅ​ពី​នោះ​លោក​ក៏​នាំ​ក្រុម​លើក​ពាន​ League Cup ក្នុង​ជ័យ​ជម្នះ​៣-០ លើ​ Arsenal នៅ​ Wembley។

អតីត​អ្នក​ចាត់​ការ​ Barcelona និង​​ Bayern Munich រូប​នេះ​បាន​យក​ឈ្នះ​គូ​ប្រជែង​ផ្សេង​ទៀត​ដើម្បី​លើក​ពាន​ដូចជា Jurgen Klopp, Sean Dyche, Nuno Espirito Santos, Neil Warnock និង​ John Coleman៕

ប្រភព៖ Manchestereveningnews អត្ថបទ៖ វិរ័ត្ន

មតិយោបល់