• 2018-05-15 06:33:00
  • វិភាគ

កីឡាករ​៥​នាក់ គេ​គិត​ថា​ល្អ​ជាង Salah ​និង Ronaldo ​ទៅ​ទៀត

  • 2018-05-15 06:33:00
  • ចំនួនមតិ 1 | ចំនួនចែករំលែក 67

ចន្លោះមិនឃើញ

Mohamed Salah ​ជា​កីឡាករ​ឆ្នើម​ម្នាក់​របស់ Liverpool ​និង​ជា​ម្ចាស់​ស្បែក​ជើង​មាស​នៅ​លីគ​កំពូល​អង់គ្លេស​ថែម​ទៀត​ផង។ តែ​យ៉ាង​នេះ​ក្ដី​ការ​សិក្សា​របស់​ CIES Football Observatory ​បាន​បង្ហាញ​ថា​ខ្សែ​បម្រើ​ស្លាប​រូប​នេះ ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៦ ​ជា​កីឡាករ​លេង​ល្អ​នៅ​លើ​លោក​នេះ។

CIES Football Observatory ​បាន​សិក្សា​ទៅ​លេង​ចង្វាក់​លេង ​និង​នាទី​ដែល​កីឡាករ​ម្នាក់​ៗ​បាន​ចូល​លេង​ឱ្យ​ក្រុម​។ ​ស្ថិតិ​បង្ហាញ​ឱ្យ​ឃើញ​ថា Salah ​ដែល​ជា​ម្ចាស់​ស្បែក​ជើង​មាស​នៅ​អង់គ្លេស ​ស៊ុត​បាន​៣២​គ្រាប់ ​និង​រក​បាន​៤៤​គ្រាប់​គ្រប់​ការ​ប្រកួត​នោះ ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៦​ឯ​ណោះ។ ដោយ​ឡែក​លេខ​១​បាន​ទៅ​លើ Lionel Messi ​របស់ Barcelona ​ដែល​ជួយ​ក្រុម​ឈ្នះ​ពាន La Liga ​និង Copa del Rey ។

អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រចម្លែក​ចិត្ត​កាន់​តែ​ខ្លាំង គឺ Cristiano Ronaldo ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់ Real Madrid ​និង​ជា​កីឡាករ​នាំ​ក្រុម​អធិរាជ​ស​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ​បែរ​ជា​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១៦​ក្នុង​តារាង​នៃ​ការ​សិក្សា​នេះ​ទៅ​វិញ។ Ronaldo ​ជា​កីឡាករ​ Top Scorer ​នៅ UEFA Champions League ​ហើយ​គិត​សរុប​រដូវ​កាល​នេះ រូបគេ​រក​បាន​៤៣​គ្រាប់​ដែរ។

សូម​ទស្សនា​តារាង​ខាង​ក្រោម​នេះ ដើម្បី​ដឹង​ចំណាត់​ថ្នាក់​កីឡាករ​ម្នាក់​ៗ៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់