• 2018-05-15 00:47:09
  • បាល់ទាត់

កែវ សុខផេង​ ប្រាប់​ពី​ស្ថានភាព​​​បច្ចុប្បន្ន​

  • 2018-05-15 00:47:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា​ កែវ សុខផេង​ បាន​ប្រាប់​ពី​ស្ថានភាព​បច្ចុប្បន្ន​របស់​ខ្លួន​ បន្ទាប់​ពី​ក្លឹប​ PKNP FC ​របស់​លីគ​កំពូល​ម៉ាឡេស៊ី​បាន​បញ្ចប់​កុងត្រា​ពាក់​កណ្តាល​​រដូវ​កាល​។

កែវ សុខផេង ពេល​លេង​ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​វៀតណាម

អតីត​កីឡាករ​ក្លឹប​ភ្នំពេញ​ក្រោន​ កែវ សុខផេង​បាន​ប្រាប់​ថា​ រហូត​ដល់​ពេល​នេះ​ស្ថានភាព​របួស​របស់​ខ្លួន​នៅ​មិន​ទាន់​ជា​សះ​ស្បើយ​​​ដែល​អាច​ធ្វើ​ឲ្យ​រូប​គេ​ហ្វឹកហាត់​បាន​១០០​ភាគ​រយ​ឡើយ។ រូប​គេ​កំពុង​គិត​រឿង​ព្យាបាល​របួស​ជា​ចម្បង។ ចំពោះ​​ក្លឹប​ដែល​រូប​គេ​ត្រូវ​លេង​បន្ត​នា​​ពេល​ខាង​មុខ​នេះ​នៅ​មិន​ទាន់​សម្រេច​ចិត្ត​ឡើយ។

កែវ សុខផេង​បាន​និយាយ​ថា ៖«ឥឡូវ​នេះ​ខ្ញុំ​កំពុង​គិត​រឿង​របួស​ជា​មុន​សិន​។ បន្ទាប់​មក​បាន​គិត​​រឿង​រក​ក្លឹប​លេង​បន្ត»។ ពេល​សួរ​ថា​ បន្ទាប់​ពី​ត្រឡប់​មក​កម្ពុជា​​វិញ​អាច​នឹង​ចូល​លេង​ឲ្យ​ក្លឹប​ភ្នំពេញ​ក្រោន? អតីត​កីឡាករ​បឹងកេត​រូប​នេះ​ឆ្លើយ​ថា នៅ​មិន​ទាន់​ចូល​ក្លឹប​ណា​មួយ​ឡើយ។

កែវ សុផេង បាន​ចុះ​កុងត្រា​រយៈពេល​១​ឆ្នាំ​ ផ្លាស់​ពី​ភ្នំពេញក្រោន​ទៅ​លេង​ឲ្យ PKNP FC កាល​ពី​ចុងឆ្នាំ​២០១៧។ នៅ PKNP FC គេ​បង្ហាញ​ខ្លួន​បាន​៤​ប្រកួត ទាត់​បញ្ចូល​ទី​១​គ្រាប់។ រូប​គេ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​កម្ពុជា​៣​នាក់​មាន​​ ប្រាក់ មុន្នីឧត្តម និង ចាន់ វឌ្ឍនាកា ត្រូវ​បាន​ក្លឹប​នៃ​លីគ​កំពូល​ម៉ាឡេស៊ី​ផ្តាច់​កុងត្រា​ពាក់​កណ្តាល​រដូវ​កាល។ ចំណែក ធារី ចន្ថាប៊ីន ត្រូវ​បាន​គេ​បង្វឹក​របស់​ខ្លួន​នៃ​ក្លឹប​ Terangganu FA បញ្ជាក់​ថា​ ជា​កីឡាករ​សំខាន់​ដែល​រូប​គេ​នឹង​ស្ថិត​នៅ​ទី​នោះ​រហូត​ចប់​រដូវ​កាល៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់